ពិត​ជា​អស្ចារ្យ​ Lewandowski ស៊ុត​៥​គ្រាប់​ក្នុង​ពេល​ត្រឹម​តែ​៩​នាទី​ប៉ុនោះ​

ក្នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ​ក្លឹប​ជើង​ខ្លាំង​ Bayern Munich បាន​បំបាក់​ក្លឹប​ Worfsburg ដោយ​លទ្ធផល​៥​ទល់​នឹង​១​ ។

តែ​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ការ​ប្រកួត​នេះ​គឺ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប​ Bayern Munich កីឡាករ​ Robert Lewandowski ដែល​ដូរ​ចូល​លេង​នៅ​តង់​ទី​នាទី​៤៥​អាច​ស៊ុត​បញ្ចូល​បាន​៥​គ្រាប់​ក្នុង​រយៈ​ពេល​ត្រឹម​តែ​៩​នាទី​ប៉ុនោះ​គឺ​នៅ​នាទី​ទី​ (៥១,៥២,៥៥,៥៧,៦០) ។

ហើយ​ក្នុង​ការ​ស៊ុត​គ្រាប់​បាល់​ទាំង​នេះ​ Lewandowski បំបែក​កំណត់​ត្រា​ការ​ស៊ុត​ Hat-trick លឿន​បំផុត​នៅ​ Bundesliga ដោយ​៣​គ្រាប់​ដំបូង​របស់​គេ​ចំណាយ​រយៈ​ពេល​ត្រឹម​តែ​៣​នាទី​នឹង​២២​វិនាទី​ប៉ុណ្ណោះ​ ដូច​គេ​បាន​បំបែក​កំណត់​ត្រា​របស់​អតីត​កីឡាករ​បាល់​ទាត់​ឆ្នើម​ Karlsrusher ដែល​ស៊ុត​ Hat-trick ក្នុង​រយៈ​ពេល​៦​នាទី​ឯណោះ​ ។

អត្ថបទ ៖ វិចទ័រ


  • ពិត​ជា​អស្ចារ្យ​ Lewandowski ស៊ុត​៥​គ្រាប់​ក្នុង​ពេល​ត្រឹម​តែ​៩​នាទី​ប៉ុនោះ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:ជីវិតនិងសង្គម
Tags: