ភ្ញាក់ផ្អើល! កង្កែបចម្លែក ដុះអ្វីម្យ៉ាង លៀនចេញមកក្រៅ

បរទេស ៖ ថ្មីៗនេះសត្វកង្កែបមួយក្បាល កំពុងតែធ្វើឲ្យអ្នកនិយមលេង ពិភពបណ្តាញសង្គមជាច្រើន មានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ក្រោយពីបានឃើញ រូបរាងដ៏ចម្លែករបស់វា ត្រង់ចំណុចសំខាន់ ហាក់បីដូចជាប្រដាប់ភេទរបស់បុរសអីចឹងដែរ។

ប្រភពបានឲ្យដឹងថា រូបភាពសត្វកង្កែបដ៏គួរឲ្យអស់សំណើចមួយក្បាលនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ នៅប្រទេសអូស្រ្តាលី ឈ្មោះ Brad Esposito ធ្វើការបង្ហោះចែកចាញព្រោងព្រាត ហើយមនុស្សគ្រប់គ្នាមើលវាមួយភ្លែត អាចនិយាយបានថា វាដូចជាប្រដាប់ភេទដ៏ធំមួយរបស់បុរស និងមានការចង់ដឹងការពិត ថាតើវាជាអ្វីឲ្យប្រាកដផងដែរ។

ក្រោយមកមាន ម្ចាស់គណនីហ្វេសប៊ុកម្នាក់ទៀតឈ្មោះ Keith Leech បានចែកចាយរូបភាពនោះបន្ត ដោយសរសេរថា «ព្រះជាម្ចាស់អើយ! កង្កែបអី អីចឹងនោះ មានស្អីគេដុះធំម៉្លេះនៅខាងក្រោមគួរឲ្យចម្លែក ហាក់បីដូចលិង្គបុរស» ។

ទន្ទឹមនឹងនោះដែរ អ្នកលេងបណ្តាញសង្គមជាច្រើន ក្រោយពីបានឃើញរូបភាពកង្កែបនោះហើយ ហួសចិត្តផ្ទុះសំណើច ហាក់បីដូចជារឿងកំប្លែងមួយ បង្ហោះចែកចាយតៗគ្នាជាច្រើន។

ដោយឡែកហេតុផលត្រូវបានលាតត្រដាង តាមរយៈអ្នកជំនាញ បានពន្យល់ប្រាប់ថា ការរីកលូតលាស់របស់សត្វកង្កែបមួយក្បាលនេះ ត្រង់ផ្នែកចន្លោះភ្លៅរបស់វា មិនមែនជាសរីរាង្គផ្លូវភេទឡើយ។ លោក Gerry Marantelli មកពីមជ្ឈមណ្ឌលស្រាវជ្រាវ “Australian Amphibian Research Centre” មានប្រសាសន៍ទៀតថា រូបភាពដែលឃើញនោះ វាមិនមែនជាសេរីរាង្គភេទ របស់សត្វកង្កែបទេ តែជាជើងរបស់វា ដែលដុះមកតែប៉ុណ្ណោះ។ ឆ្អឹងកងជើងនេះវាបាន ចាប់ផ្តើមរីកលូតលាស់តាំងពីពេលដែលអំប្រ៊ីយ៉ុងលូតលាស់មកម៉្លេះ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

រូបថតប៉ុន្មានសន្លឹក កំពុងតែធ្វើឲ្យមនុស្សជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ដែលបង្ហាញពី  ត្រូវបានគេឲ្យងារវាថាជា សត្វកង្កែបដែលខ្ជិលបំផុតនៅក្នុងលោក។

រូបថតទាំងនេះ ត្រូវបានថតដោយលោក Kurit Afsheen វ័យ៣៤ឆ្នាំ នៅឯសួនច្បាររបស់គាត់ ស្ថិតនៅក្នុង ប្រទេសឥណ្ឌូនេស៊ី បង្ហាញនូវសកម្មភាព​ របស់សត្វកង្កែប ដ៏គួរឲ្យស្រឡាញ់មួយក្បាល តែវាហាក់ដូចជា ខ្ជិលពេកហើយ ព្រោះតែវាមិនសុខចិត្ត លោតពីមែកឈើមួយ ទៅមែកឈើមួយទៀតដើម្បីទៅដល់កន្លែង ដែលវាចង់ទៅ ដោយខ្លួនឯងឡើយ តែបែរជាទៅទុំលើស្នូកសត្វខ្យងមួយក្បាល ដែលជាមិត្តភក្តិរបស់វា ដើម្បីជួយចម្លងទៅវិញ។

ថ្វីបើសត្វខ្យងជាមិត្តសម្លាញ់ ធ្វើដំណើរយឺតយ៉ាងណាក៏ដោយ ក៏សត្វកង្កែបកម្ជិលមួយក្បាលនេះ ហាក់ដូចជាមិនខ្វល់ រួចនៅតែទុំលើស្នូក របស់សត្វខ្យងនោះយ៉ាងរំភើយ។ រីឯសត្វខ្យងនោះ​ នៅតែបន្តទៅមុខ ទាំងដែលមាន កង្កែបនៅពីលើវា រហូតទាល់តែដល់គោលដៅ ដែលសត្វកង្កែបនោះចង់ទៅ ទើបវាហក់ចេ ពីស្នូកសត្វខ្យង និងលោតទៅបាត់ ដោយមិនបានសូម្បីតែងាកមើលមុខ ឬក៏លាសត្វខ្យង ដែលជាអ្នកចម្លងវានោះឡើយ។

គួរបញ្ជាក់ផងដែរថា រូបថតបង្ហាញពី ទិដ្ឋភាពបែបនេះ បានធ្វើឲ្យមាន ការចាប់អារម្មណ៍ជាច្រើន ជាពិសេសគឺនៅលើ បណ្តាញអ៊ិនធើណេត តែម្តង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ភ្ញាក់ផ្អើល! កង្កែបចម្លែក ដុះអ្វីម្យ៉ាង លៀនចេញមកក្រៅ

ភ្ញាក់ផ្អើល! កង្កែបចម្លែក ដុះអ្វីម្យ៉ាង លៀនចេញមកក្រៅ

ភ្ញាក់ផ្អើល! កង្កែបចម្លែក ដុះអ្វីម្យ៉ាង លៀនចេញមកក្រៅ

ភ្ញាក់ផ្អើល! កង្កែបចម្លែក ដុះអ្វីម្យ៉ាង លៀនចេញមកក្រៅ