ស្ថានភាព​ជំងឺ គង់ ច័ន្ទ​ស្រីមុំ ក្រោយ​ទទួល​ការវះកាត់​នៅ​ថៃ​

ប៉ុន្មានម៉ោងមុននេះ លោក គឹម សីហា បានបង្ហោះរូបថតភរិយារបស់លោក ដែលកំពុងគេងស្តូកស្តឹងនៅក្នុងមន្ទីរពេទ្យមួយនៅប្រទេសថៃ ។ រូបថតនេះ បានធ្វើឱ្យមហាជនមួយចំនួនមានការព្រួយបារម្ភពី សុខភាពរបស់ គង់ ច័ន្ទស្រីមុំ ជាខ្លាំង ។ គឹម សីហា បានប្រាប់ថា ភរិយារបស់លោកទើបនឹងវះគីស ។

ស្ថានភាព​ជំងឺ គង់ ច័ន្ទ​ស្រីមុំ ក្រោយ​ទទួល​ការវះកាត់​នៅ​ថៃ​

គឹម សីហា មិនបានបញ្ជាក់ថា ភរិយារបស់លោក គង់ ច័ន្ទស្រីមុំ វះគីសនៅត្រង់ណានោះទេ ។ តែ យ៉ាងណាពេលនេះ គង់ ច័ន្ទស្រីមុំ បានវះគីស ដោយជោគជ័យហើយ ។ ពេលនេះ នាងកំពុងធ្វើដំណើរត្រលប់មក ស្រុកខ្មែរវិញ តែគេសង្កេតឃើញ គង់ ច័ន្ទស្រីមុំ មានសភាពដូចមនុស្សងងុយគេង ។ ក្នុងនោះ គឹម សីហា បានសរសេរថា «ថ្ងៃនេះត្រលប់ទៅផ្ទះហើយ តែប្រពន្ធខ្ញុំនៅសល់ជាតិថ្នាំសន្លប់មិនទាន់ស្វាងសោះ ដើរទារ តែដេករហូត Better soon babe» ។ ក្នុងនោះក៏មានការជូនពរពីសំណាក់មហាជនជាច្រើនដល់គង់ ច័ន្ទស្រីមុំ ឱ្យឆាប់បានជាពីជំងឺនេះផងដែរ ។

ស្ថានភាព​ជំងឺ គង់ ច័ន្ទ​ស្រីមុំ ក្រោយ​ទទួល​ការវះកាត់​នៅ​ថៃ​

មុននេះប៉ុន្មានថ្ងៃគូស្វាមីភរិយាថ្មោងថ្មីមួយគូរនេះ មានបំណងទៅពេទ្យដើម្បីពិភាក្សារឿងយកកូន ព្រោះអ្នកទាំងពីរចង់បានកូនឆាប់ៗនៅក្នុងឆ្នាំវកនេះតែម្តង ។ ជាមួយគ្នានេះ គង់ ច័ន្ទស្រីមុំ ត្រៀមនិង ផ្អាកពី ការងារសិល្បៈដើម្បីគិតគូររឿងយកកូនផងដែរ ៕ ចេនី

ស្ថានភាព​ជំងឺ គង់ ច័ន្ទ​ស្រីមុំ ក្រោយ​ទទួល​ការវះកាត់​នៅ​ថៃ​
ស្ថានភាព​ជំងឺ គង់ ច័ន្ទ​ស្រីមុំ ក្រោយ​ទទួល​ការវះកាត់​នៅ​ថៃ​
ស្ថានភាព​ជំងឺ គង់ ច័ន្ទ​ស្រីមុំ ក្រោយ​ទទួល​ការវះកាត់​នៅ​ថៃ​
ស្ថានភាព​ជំងឺ គង់ ច័ន្ទ​ស្រីមុំ ក្រោយ​ទទួល​ការវះកាត់​នៅ​ថៃ​
ស្ថានភាព​ជំងឺ គង់ ច័ន្ទ​ស្រីមុំ ក្រោយ​ទទួល​ការវះកាត់​នៅ​ថៃ​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត