ប្រុស​ស្អាត ញ៉ែម សុគន្ធ បាយ​បាយ​ស្រុក​ខ្មែរ​

នៅព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៦ នេះ ប្រុសស្អាត ញ៉ែម សុគន្ធ បានឡើងយន្តហោះស្ងាត់ៗចេញទៅក្រៅប្រទេសរួមជាមួយមិត្តភក្តិមួយចំនួន មិនដឹងថា លោក ញ៉ែម សុគន្ធ ចេញទៅក្រៅប្រទេសក្នុងគោលបំណងអ្វីនោះទេ លោក គ្រាន់តែនិយាយថា នឹងត្រឡប់មកវិញនៅខែក្រោយ ។ បើតាមប្រភពពត៌មានអ្នកសិល្បៈដែលស្និទ្ធជាមួយ ញ៉ែម សុគន្ធ បានឲ្យដឹងថា ញ៉ែម សុគន្ធ ចេញទៅដើរកំសាន្តនៅប្រទេស ម៉ាឡេស៊ី រួមជាមួយមិត្តភក្តិមួយចំនួន ។

ប្រុស​ស្អាត ញ៉ែម សុគន្ធ បាយ​បាយ​ស្រុក​ខ្មែរ​

ការដើរកំសាន្តរបស់លោក ញ៉ែម សុគន្ធ លើកនេះគឺមានរយៈពេលយូរ លោកអាចនឹងបន្តទៅប្រទេសផ្សេងៗទៀត ។ បច្ចុប្បន្នប្រុសស្អាត ញ៉ែម សុគន្ធ គឺជាពិធីករនៅក្នុងស្ថានីយ៍ទូរទស្សន៍ ហង្សមាស និងទូរទស្សន៍មួយចំនួនទៀត ក្រៅពីអាជីពជាពិធីករ ញ៉ែម សុគន្ធ គឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូប ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ទាំងទេពកោសល្យសម្តែង ក៏ដូចជារូបរាងដ៏ស្រស់សង្ហាររបស់លោក អាចធ្វើឲ្យលោកឈរជើងនៅក្នុងវិស័យនេះបានយ៉ាងស្រួល ទោះបីជាមានតារាវ័យក្មេងជាច្រើនកំពុងប្រកួតប្រជែងនៅលើវិស័យសម្តែងនេះក្តី ។

ប្រុស​ស្អាត ញ៉ែម សុគន្ធ បាយ​បាយ​ស្រុក​ខ្មែរ​

លោក ញ៉ែម សុគន្ធ គឺជាតារាសម្តែងមួយរូបដែលមិនចូលចិត្តបង្ហាញពីអារម្មណ៍ ក៏ដូចជារឿងរ៉ាវឯកជនរបស់ខ្លួនឲ្យទស្សនិកជនបានស្គាល់នោះទេ។ ជាក់ស្តែងចាប់តាំងពីចូលប្រលូកក្នុងពិភពសិល្បៈមក លោកមិនដែលពើបប្រទះរឿង អាស្រូវធ្ងន់ធ្ងរណាមួយនោះទេ ពីព្រោះលោកចូលចិត្តធ្វើអ្វីតែម្នាកឯង និងមិនបង្ហាញឲ្យគេឃើញនិងចាប់អារម្មណ៍ឡើយ ៕ អាលីណា

ប្រុស​ស្អាត ញ៉ែម សុគន្ធ បាយ​បាយ​ស្រុក​ខ្មែរ​
ប្រុស​ស្អាត ញ៉ែម សុគន្ធ បាយ​បាយ​ស្រុក​ខ្មែរ​
ប្រុស​ស្អាត ញ៉ែម សុគន្ធ បាយ​បាយ​ស្រុក​ខ្មែរ​
ប្រុស​ស្អាត ញ៉ែម សុគន្ធ បាយ​បាយ​ស្រុក​ខ្មែរ​
ប្រុស​ស្អាត ញ៉ែម សុគន្ធ បាយ​បាយ​ស្រុក​ខ្មែរ​
ប្រុស​ស្អាត ញ៉ែម សុគន្ធ បាយ​បាយ​ស្រុក​ខ្មែរ​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត