ឥឡូវនេះថេប្លេត Samsung Galaxy Tab A 10.1 (2016) ចេញជាផ្លូវការហើយ

ឥឡូវនេះថេប្លេត Samsung Galaxy Tab A 10.1 (2016) ចេញជាផ្លូវការហើយ

ថេប្លេត Samsung Galaxy Tab A 10.1 (2016) បានចេញជាផ្លូវការហើយកាលពីម្សល់មិញនេះ ដែលថេប្លេតនេះមានរូបរាងដ៏សាមញ្ញ

ស្តើងតែរឹងមាំល្អ ធន់ ងាយស្រួលចាប់កាន់ ហើយគួរអោយចង់ប្រើប្រាស់ ។ Galaxy Tab A 10.1 (2016) មានអេក្រង់ទំហំ 10.1 inches

ជាប្រភេទ PLS LCD capacitive ជាមួយនឹងកម្រិតភាពច្បាស់ដល់ទៅ 1200 x 1920 pixels, វាមានកាមេរ់ាក្រោយទំហំ 8 MP

អមជាមួយ LED flash ធំមួយគ្រាប់ ចំនែកកាមេរ៉ាមុខវិញមានទំហំ 2 MP ។

ថេប្លេតនេះដំនើរការដោយប្រព័ន្ធប្រតិបត្តិការចុងក្រោយបង្អស់គឺ Android OS, v6.0 (Marshmallow), វាប្រើបន្ទះឈីប Exynos 7870,

ដើរដោយស៊ីភីយូ Octa-core 1.6 GHz Cortex-A53 ជាមួយនឹងរ៉េមទំហំ 2 GB និងមានមេម៉ូរីក្នុងម៉ាស៊ីនទំហំ 16 GB

ហើយថែមទាំងអាចបន្ថែមមេម៉ូរីកាតបានរហូតដល់ទំហំ 200 GB ទៀត ។ ចំពោះថាមពលថ្មរបស់វាវិញគឺមានទំហំ 7300 mAh

ហើយមានពីរព៌ណសំរាប់ជ្រើសរើស គឺព៌ណស និងព៌ណខ្មៅ ។ សំរាប់តម្លៃរបស់ថេប្លេត Galaxy Tab A 10.1 (2016) នេះមាន2ប្រភេទគឺ

តម្លៃ €289 (អឺរ៉ូ) សំរាប់ម៉ូដែលអត់មានស៊ីម (ប្រើបាន Wifi) និងតម្លៃ €349 (អឺរ៉ូ) សំរាប់ម៉ូដែលប្រើស៊ីមបាន (ប្រើបាន Wifi) ។

ឥឡូវនេះថេប្លេត Samsung Galaxy Tab A 10.1 (2016) ចេញជាផ្លូវការហើយ

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 10.1 inches
  • បន្ទះឈីប : Exynos 7870
  • CPU : Octa-core 1.6 GHz Cortex-A53
  • RAM : 2 GB
  • Memory ខាងក្នុង : 16 GB
  • Memory ខាងក្រៅៈ អាចបន្ថែមមេម៉ូរីកាតបានរហូតដល់ទំហំ 200 GB
  • កាមេរ៉ាក្រោយ : 8 MP, f/1.9, autofocus, LED flash
  • កាមេរ៉ាមុខ : 2 MP
  • ថាមពលថ្ម : Non-removable Li-Ion 7300 mAh (មិនអាចដោះថ្មបាន)
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v6.0 (Marshmallow)
  • ពណ៌ : Pearl White, Metallic Black

ឥឡូវនេះថេប្លេត Samsung Galaxy Tab A 10.1 (2016) ចេញជាផ្លូវការហើយ

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
ឥឡូវនេះថេប្លេត Samsung Galaxy Tab A 10.1 (2016) ចេញជាផ្លូវការហើយ

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
ឥឡូវនេះថេប្លេត Samsung Galaxy Tab A 10.1 (2016) ចេញជាផ្លូវការហើយ

ចុះថ្ងៃទី12 ខែឧសភា ឆ្នាំ2016 ម៉ោង 02:50 ល្ងាច

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ