ប៉ូលិសស្រី ថតរូប Selfie ធ្វើមាត់ទាឡូយពេក ចុងក្រោយ ត្រូវគេដេញចោលបាត់!

ចិន៖ កាលពីដើមសប្តាហ៍ កន្លងទៅនេះ មានគណនីបណ្តាញសង្គម Weibo មួយ បានបង្ហោះរូបថតប៉ុន្មានសន្លឹក របស់នារីវ័យក្មេងម្នាក់ ក្នុងឯកសណ្ឋានប៉ូលិសចិន ដោយមានទាំងស្លៀកខោខ្លី បង្ហាញសាច់ដ៏សខ្ចី និងធ្វើស្ទីលមាត់ស្រួច (មាត់ទា) និងលើកដៃពីរទៀតផង។

ជាមួយគ្នានេះដែរ រូបថត Selfie ប៉ុន្មានសន្លឹកនោះ បានទាក់ទាញចំណាប់អារម្មណ៍ និងមានការដាក់មតិរិះគន់ ពីសំណាក់អ្នកនិយមប្រើប្រាស់ បណ្តាញសង្គមចិនជាច្រើន។

អ្នកលេងបណ្តាញសង្គមម្នាក់ បានបញ្ចេញមតិរិះគន់ថា «អ្នកមិនអាច ពាក់អាវប៉ូលិស ថតបែបនេះ ហើយបង្ហោះលើបណ្តាញសង្គម បានឡើយ»។

យ៉ាងណាមិញ ការិយាល័យសន្តិសុខសាធារណៈ នៃទីក្រុង Dandong ខេត្ត Liaoning ប្រទេសចិន បានបញ្ជាក់ថា ប៉ូលិលស្រីដ៏ស្រស់ស្អាត ថតធ្វើស្ទីលមាត់ទា ពាក់អាវប៉ូលិស និងស្លៀកខោខ្លីរូបនោះ ជាក់ស្តែងគឺជា ជំនួយការមន្ត្រីប៉ូលិស។ ទោះបីជាយ៉ាងណា នាងត្រូវបានបណ្តេញចេញ ពីការងារបាត់ទៅហើយ ដោយសារតែ រូបថត Selfie មិនសមរម្យ ប៉ុន្មានសន្លឹកនោះ។

គួរបញ្ជាក់ផងដែរថា ប៉ូលិសស្រីដែលត្រូវគេបណ្តេញចេញនោះ ក៏បានចេញមុខ ធ្វើការសុំទោស ខណៈសាលាប៉ូលិស Dandong Police Academy បានបង្ហោះសារសុំទោស នៅលើបណ្តាញសង្គម Weibo ចំពោះទង្វើខុសឆ្គង របស់សិស្សខ្លួនថា «យើងនឹងទាញយកមេរៀន ពីហេតុការណ៍ដែលបានកើតឡើង និងពង្រឹង ការគ្រប់គ្រងសិស្សរបស់យើង ឲ្យឆ្ពោះទៅមុខ ដើម្បីរក្សាវិន័យ ឲ្យបានតឹងរឹង ដូច្នេះហើយរឿងហេតុបែបនេះ នឹងមិនកើតឡើង ម្តងទៀតឡើយ»។

ផ្ទុយទៅវិញ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម មួយចំនួន បានគិតថា រូបថតដែលនាងបង្ហោះ គឺមិនមានកន្លែង ខុសឆ្គងអ្វីឡើយ ហើយបានបញ្ចេញមតិថា «នេះគឺជារឿងធម្មតាទៅហើយ សម្រាប់ពេលបច្ចុប្បន្ននេះ បើសិនជាអ្នក ចាប់ផ្តើមបណ្តេញបុគ្គលិកវ័យក្មេង ដែលថតរូប Selfie បែបនេះ ប្រហែលជាគ្មានបុគ្គលិក បម្រើការងារទៀតទេមើលទៅ»៕

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត

កាលពីពេលថ្មីៗនេះ ប៉ូលិសស្រីជាន់ខ្ពស់ម្នាក់ បានក្លាយជាមុខព្រួញ ក៏ដូចជា ការទាក់ទាញចំណាប់អារម្មណ៍ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ជាច្រើននាក់ ឲ្យជ្រួលជ្រើមយ៉ាងខ្លាំង បន្ទាប់ពីរូបថត របស់ប៉ូលិសស្រីរូបនេះ ត្រូវបានបង្ហោះរួចមក។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ដែលធ្វើឲ្យប្រុសៗ ជ្រួលជ្រើមខ្លាំងនោះ មានឈ្មោះថា Adrienne Kolesza គឺជាប៉ូលិសស្រី ជាន់ខ្ពស់ម្នាក់ ក្នុងប្រទេសអាល្លឺម៉ង់។

ស្ថិតក្នុងវ័យ ៣១ឆ្នាំ មានទំងន់ ៦៤គីឡូក្រាម និងកំពស់ ១.៧៣ម៉ែត្រ នាង Adrienne ទទួលបានការគាំទ្រ និងចំនួនអ្នក Follow ជាច្រើន នៅលើបណ្តាញសង្គម Instagram រហូតដល់ទៅ ជិត១សែននាក់ឯណោះ បន្ទាប់ពីរូបថត ដែលនាងស្លៀកពាក់ ក្នុងឈុតកីឡា ត្រូវបានបង្ហោះ នៅលើបណ្តាញសង្គម មួយនោះ។

ជាមួយគ្នានេះដែរ រូបថតទាំងនោះ បានបង្ហាញឲ្យឃើញ ពីសម្រស់ដ៏ស្រស់ស្អាត និងរូបរាងដ៏សិចស៊ី គួរឲ្យចង់គយគន់របស់នាង ខណៈអ្នកគាំទ្រនាងខ្លះ បានបញ្ចេញមតិថា ពួកគេសុខបើករថយន្ត ឲ្យខុសច្បាប់ បើសិនជានាង គឺជាអ្នកចាប់ពួកគេ។ ចំនែកឯអ្នកដទៃទៀត បានបញ្ចេញមតិថា «សូមចាប់ខ្លួនខ្ញុំមក» និង «ខ្ញុំលង់ស្រលាញ់អ្នកហើយ» ទៀតផង។

គួរបញ្ជាក់ផងដែថា នាង Adrienne ធ្លាប់បានចូលរួម ក្នុងការប្រកួតកាយវប្បកម្ម «Bodybuilding-WM» កាលពីឆ្នាំ២០១៥ កន្លងទៅនេះ ខណៈការងារនាង នាពេលបច្ចុប្បន្ន ត្រូវប្រឈមមុខ នឹងការដោះស្រាយបញ្ហា គ្រោះថ្នាក់ ជម្លោះ និងករណីហិង្សាផ្សេងៗ។

យ៉ាងណាមិញ នាង Adrienne ធ្វើលំហាត់ប្រាណ (Gym) ៥ដងក្នុងមួយសប្តាហ៍ បន្ទាប់ពីចប់ម៉ោងការងារ និងទទួលទាន បបរប្រូតេអ៊ីន ដែលមានលាយស៊ុតពណ៌ស និង បបរស្រូវសាឡី ដើម្បីទទួលបាន សុខភាពល្អ និងថែរក្សារូបរាង ដ៏ស្រស់ស្អាត និងសិចស៊ីរបស់នាង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប៉ូលិសស្រី ថតរូប Selfie ធ្វើមាត់ទាឡូយពេក ចុងក្រោយ ត្រូវគេដេញចោលបាត់!
រូបភាព៖ រូបថត Selfie របស់ប៉ូលិសស្រីនោះ

ប៉ូលិសស្រី ថតរូប Selfie ធ្វើមាត់ទាឡូយពេក ចុងក្រោយ ត្រូវគេដេញចោលបាត់!
រូបភាព៖ រូបថត Selfie របស់ប៉ូលិសស្រីនោះ

ប៉ូលិសស្រី ថតរូប Selfie ធ្វើមាត់ទាឡូយពេក ចុងក្រោយ ត្រូវគេដេញចោលបាត់!
រូបភាព៖ ប៉ូលិសស្រី Adrienne Kolesza