អតិថិជន​កាន់​តែ​ច្រើន​​​ចាប់​អារម្មណ៍​ទិញ​ខុន​ដូ D’Seaview

អតិថិជន​ជា​ច្រើន​នាក់​ដែល​កំពុង​ចាប់​អារម្មណ៍​លើ​យុទ្ធនាការ «​ជម្រើស​នៃ​ជីវិត​រស់​នៅ និង​ជីវិត​ការ​ងារ​ប្រកប​ដោយ​សុខដុម​ភាព​» របស់ CAMHOMES នៅ​ក្នុង​ពិព័រណ៍​របស់​ខុនដូ D’Seaview នៅ​ផ្សារ​ទំនើប​អ៊ីអន។

 

អតិថិជន​ដែល​បាន​កក់​ទីតាំង​ពាណិជ្ជកម្ម​នៅ​ខុនដូ D’Seaview នឹង​ទទួល​បាន​ខុនដូ​ស្នាក់​នៅ​មួយ​បន្ទប់​ដោយ​ឥត​គិត​ថ្លៃ ដោយ​ស្វ័យប្រវត្តិ​។ អតិថិជន​ដែល​ទិញ​ខុនដូ​សម្រាប់​ស្នាក់​នៅ​វិញ​ នឹង​ទទួល​បាន​ទូរសព្ទ Samsung Galaxy S7 ​មួយ​គ្រឿង​ភ្លាមៗ​។

 

លោក Bernard Seet ប្រធាន​ផ្នែក​លក់​ និង​ទីផ្សារ​ជាន់​ខ្ពស់​របស់ CAMHOMES បាន​ឲ្យ​ដឹង​ថា​៖ «យើង​នឹង​នាំ​យក​នូវ​អគារ​ស្នាក់​នៅ​មួយ​ដែល​មាន​គុណភាព​ល្អ និង​មាន​រចនាបថ​ទំនើប​បែប​អន្តរជាតិ ហើយ​យើង​ចាប់​ផ្តើម​ការងារ​មួយ​នេះ ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​មាន​កន្លែង​ស្នាក់នៅ​ដែល​មាន​ស្តង់ដារ និង​មាន​តម្លៃ​សមរម្យ​។ យើង​មាន​មោទនភាព សូម​ណែនាំ​នូវ​គម្រោង​អគារ​ស្នាក់នៅ​របស់​យើង​នៅ​ខេត្ត​ព្រះសីហនុ គឺ​ខុនដូ D’Seaview»។

 

អតិថិជន​កាន់​តែ​ច្រើន​​​ចាប់​អារម្មណ៍​ទិញ​ខុន​ដូ D’Seaview

 

ខុនដូ D’Seaview គឺ​ជា​គម្រោង​អភិវឌ្ឍ​ដែល​ខ្ពស់​ជាង​គេ​ ស្ថិត​ក្នុង​តំបន់​ពាណិជ្ជកម្ម​សកម្ម និង​សម្រាក​លំហែ​ដ៏​ពេញ​និយម​ក្នុង​ទីក្រុង​ឆ្នេរ​សមុទ្រ​ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ​។ ខុនដូ D’Seaview នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បែប​ស៊ីវិល័យ ហាង​ទំនិញ ការិយាល័យ សណ្ឋាគារ និង​ភោជនីយដ្ឋាន​ទំនើប ព័ទ្ធ​ជុំវិញ​ដោយ​សួន​ធម្មជាតិ​ស្រស់​ត្រកាល កន្លែង​កម្សាន្ត​សម្រាប់​កុមារ និង​ការ​រស់នៅ​ដ៏​សម្បូរ​បែប​សម្រាប់​អ្នក​ដែល​មិន​ចូល​ចិត្ត​ភាព​អ៊ូអរ​ខ្លាំង។

 

អតិថិជន​ដែល​ចង់​បាន​លំនៅឋាន​ទំនើប​ក្នុង​តម្លៃ​សមរម្យ​ចាប់​ពី​ ៥០.០០០ ដុល្លារ ហើយ​បន្ទប់​នីមួយ​ៗ​មាន​ទំហំ​ចាប់​ពី ៤៧ ម៉ែត្រការ៉េ​ឡើង​ទៅ​នៅ​ខេត្ត​ព្រះសីហនុ អាច​ទាក់ទង​សួរ​ព័ត៌មាន​នៅ​កន្លែង​ពិព័រណ៍​ផ្ទាល់ ចាប់​ពី​ម៉ោង ៩:០០ ព្រឹក ដល់​ ៩:០០ យប់ ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃទី​១៥-ឧសភា។ ក្រុម​ការ​ងារ​ផ្នែក​លក់ ​នឹង​ឆ្លើយ​តប​រាល់​ចម្ងល់​របស់​អតិថិជន​ពី​ការ​ជាវ​ខុនដូ និង​ការ​ផ្តល់​ជូន​ពិសេស​ផ្សេងៗ​ពី D’Seaview​។

 

អតិថិជន​កាន់​តែ​ច្រើន​​​ចាប់​អារម្មណ៍​ទិញ​ខុន​ដូ D’Seaview

 

ពេល​នេះ​ ការ​បុក​គ្រឹះ​របស់​ខុនដូ D’Seaview បាន​សម្រេច​ជាង ៥០% ហើយ​ ដោយ​មាន​ការ​សហការ​ជាមួយ MCCO ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ខែ​កក្កដា ខាង​មុខ​នេះ។ ការ​សាង​សង់​តួ​អគារ​ទាំង​មូល នឹង​ចាប់​ផ្ដើម​នៅ​ខែ​សីហា ឆ្នាំ​២០១៦​។

 

ថ្ងៃ​ទី​១៥-ឧសភា ជា​ថ្ងៃ​ចុង​បញ្ចប់​នៃ​ពិព័រណ៍​នេះ​ CAMHOMES នឹង​ចាប់​រង្វាន់​សម្រាប់​អតិថិជន ដែល​បាន​ទទួល «លេខ​អាទិភាព» ដើម្បី​ឈ្នះ​រង្វាន់​ទូរទស្សន៍ និង​ទូ​ទឹកកក​ Samsung និង​រង្វាន់​ជា​ច្រើន​ទៀត។

 

អតិថិជន​ដែល​មិន​អាច​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​ព្រឹត្តិការណ៍​នៅ​ផ្សារ​អ៊ីអន អាច​អញ្ជើញ​ទៅ​ទស្សនា និង​សាកសួរ​ព័ត៌មាន​នៅ​អគារ​កាណាឌីយ៉ា ឬ​នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​ផ្តល់​ព័ត៌មាន​ទាំងអស់ ពាក់ព័ន្ធ​នឹង​ខុនដូ D’Seaview និង​ការ​ផ្ដល់​ជូន​ពិសេស​ផ្សេងៗ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​