ស្នងការ​ខេត្តកណ្តាល​ ជំរុញ​ឲ្យ​​អធិការ​ និង​នាយ​ប៉ុស្តិ៍ ​បម្រើសេវា​សាធារណៈ​បាន​ល្អ ​ជូន​ប្រជាពលរ​ដ្ឋ

ស្នងការ​ខេត្តកណ្តាល​ ជំរុញ​ឲ្យ​​អធិការ​ និង​នាយ​ប៉ុស្តិ៍ ​បម្រើសេវា​សាធារណៈ​បាន​ល្អ ​ជូន​ប្រជាពលរ​ដ្ឋ

កណ្ដាល​ ៖ លោក​ឧត្តមសេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ជំរុញ​ និង​ស្នើ​ដ​ល់​អធិការ​ស្រុក​ក្រុង នាយ​ប៉ុស្តិ៍​រដ្ឋបាល​ត្រូវ​បម្រើ​ឲ្យ​បាន​ល្អ​នូវ​សេវា​សាធារណៈ ​និង​ត្រូវ​ចេះ​ជួយ​​​ពល​រដ្ឋ​ ដែល​ជួប​ការ​លំបាក នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​។ លោកស្នងការ​ថ្លែង​បែបនេះ ​នៅក្នុង​កិច្ចប្រជុំ​ព​ង្រឹង​ការងារ​ និង​ផ្សព្វផ្សាយ​នូវ​គោល​ការដឹកនាំ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​ឧសភា ​ឆ្នាំ​២០១៦ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល។

សូម​បញ្ជាក់​ថា ​កិច្ចប្រជុំ​ពង្រឹង​ការងារ ​ដល់​កម្លាំង​នគរបាល​ទូទាំង​ខេត្តកណ្តាល ​និង​ផ្សព្វផ្សាយ​នូវ​គោល​ការដឹកនាំ​របស់​នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ​ ក៏​ដូច​ជា​ព្រឹត្តិការ​សំខាន់ៗ​មួយ​ចំនួន​ទៀត​នោះ ​ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរ​បា​ល​ខេត្តកណ្តាល​ ដោយ​មាន​អ្នក​ចូល​រួម​ដូច​ជា លោក​ លោកស្រី​ស្នង​ការ​រង​ លោក​ប្រធាន ​អនុប្រធា​ន​ការិយាល័យ​កណ្ដាល ​លោក​នាយការិយាល័យ​ចំណុះ​ លោក​មេបញ្ជាការ​វរ​នគរបាល​លេខ​៦០៥​លោក​ប្រធាន​ប៉ុស្តិ៍​ច្រក​ទ្វារ​ជ្រៃ​ធំ​ខ្នា​តាំងយូ​រ លោក​អធិការ​នគរបាល​ស្រុក​ និង​ក្រុង​តាខ្មៅ​ ព្រមទាំង​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សរុប​ចំនួន ១៨៩​នាក់។​

មានប្រសាសន៍​ក្នុង​ពិធី​នោះ​លោកស្នងការ​បាន​កោតសរសើរ ដល់​កងកម្លាំង​នគរបាល​នៅ​ទូទាំង​ខេ​ត្ត​ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ បម្រើ​ប្រជាពលរដ្ឋ​ ហើយ​លោក​ក៏​បាន​ជំរុញ​ និង​ស្នើ ​ដល់​លោក​អធិការ​ស្រុក-​ក្រុង ​និង​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំងអស់​ ត្រូវ​បម្រើ​ឲ្យ​បាន​ល្អ​នូវ​សេ​វា​សា​ធា​រណៈ ​និង​ត្រូវ​ចេះ​ជួយ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​។

លោកស្នងការ​ ក៏​បាន​សង្កត់​ធ្ងន់​ផង​ដែរ លើ​ការងារ​បង្ក្រាប​បទល្មើស ត្រូវ​បន្ត​ស្រាវជ្រាវ​រកមុខ​សញ្ញា​គ្រប់​ប្រភេទ​ ដែល​បង្ក​គ្រោះថ្នាក់​ ដល់​សង្គមជាតិ ​និង​ពង្រឹងកម្លាំង​វេន​ប្រចាំ​បញ្ជា​ ព្រមទាំង​បំពាក់​ឧប​ករណ៍​គ្រប់គ្រាន់​បម្រើ​ការងារ​ជំនាញ​ក្នុង​ពេល​ចេញ​ប្រតិបត្តិការ​ការពារ សុវត្ថិភាព សន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល​វេលា ​និង​គ្រប់​កាលៈទេសៈ​៕​