កម្មវិធី មុខរបរ​ខ្ញុំ របស់ ភី​អិន​អិន ឈាន​ដល់​វគ្គ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៧

កម្មវិធី មុខរបរ​ខ្ញុំ របស់ ភី​អិន​អិន ឈាន​ដល់​វគ្គ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៧



ភ្នំពេញ ៖ មុខរបរ​ខ្ញុំ ឬ My Place ដែល​ជា​កម្មវិធី​ជីវិត​ពិត កំពុង​ចាក់​ផ្សាយ​ក្នុង​ម៉ោង​មាស​របស់​ស្ថានីយ​ទូរទស្ស​ន៍ PNN បាន​ឈាន​ដល់​ការ​ជម្រុះ​បេក្ខភាព​ប្រជែង​របស់​ខ្លួន​ជា​លើក​ទី​៧ ដោយ​នឹង​ចាប់ផ្តើម​បោះ​ឆ្នោ​ត​នៅក្នុង​កម្មវិធី​យប់​ថ្ងៃ​សុក្រ​នេះ​។​

ការបោះឆ្នោត​ធ្វើឡើង ក្រោយ​ការប្រកួតប្រជែង​តទល់​គ្នា​យ៉ាងសកម្ម​រយៈពេល​មួយ​សប្ដាហ៍​រវាង​បេក្ខជន​មួយចំនួន​នៅក្នុង​កម្មវិធី​នេះ​។​

មុខរបរ​ខ្ញុំ ជា​កម្មវិធី​ជីវិត​ពិត​ថ្មី​មួយ​នៃ​ម៉ោង​មាស​របស់​ស្ថានីយទូរទស្សន៍ PNN ជា​កន្លែង​ប្រមូល​ផ្តុំ​បេក្ខ​ជន ១៣​រូប ដើម្បី​ធ្វើការ​ជា​ក្រុម បង្កើត​ចេញ​ជា​អាជីវកម្ម​ពិតប្រាកដ​មួយ ពោល​គឺ​ភោជនីយដ្ឋាន​តែ​ម្ត​ង​។ កម្មវិធី​នេះ មាន​ផ្សាយ​ជូន​ទស្សនា​រៀងរាល់​ចន្ទ ដល់​ថ្ងៃ​សុក្រ វេលា​ម៉ោង ៨​យប់​។​

មាន​បេក្ខជន​៦​នាក់​ហើយ​ បាន​ចាក​ចេញពី​កម្មវិធី​នេះ ដូចជា​ កញ្ញា​ ចិន ស្រី​ពៅ កញ្ញា ​ឆុប ស្រី​លក្ខ លោក ​រតនា លោក ពៅ​ណា កញ្ញា​ អ៊ុង អ៊ី​ឆូ រួម​នឹង កញ្ញា គឹម លីដា ផង​ដែរ​។​

សម្រាប់​ពេលនេះ កម្មវិធី នៅសល់​បេក្ខជន ប្រកួតប្រជែង​ចំនួន​៧​រូប ដែល​កំពុង​ដំណើរការ​អាជីវកម្ម​ភោជនីយដ្ឋាន​របស់​ពួកគេ​។​

សប្ដាហ៍​នេះ ក្នុង​កម្មវិធី មុខរបរ​ខ្ញុំ បេក្ខជន​ទាំងអស់​ធ្វើតេស្ត​សាកល្បង​ឲ្យ​ដឹង​ថា ​អ្វី​ទៅជា​ការ​ធ្វើការ​ជា​ក្រុម និង​បង្ហាញថា​ ភាព​កង្វះ​របស់​សមាជិក​មានការ​ប៉ះពាល់​យ៉ាងណា​ដល់​ក្រុម​ទាំងមូល។ មនុ​ស្ស​មួយចំនួន​គិតថា សប្ដាហ៍​នេះ នឹង​មាន​ការ​ជ្រើសរើស​ឲ្យ​ចាកចេញ​រវាង កុ​សុ​ម៉ា ប៊ុន​លាភ និង​ធា​វី​ ​មិន​ដូច​ទៅ​នឹង​កម្មវិធី​ជីវិត​ពិត​ដទៃទៀត មុខរបរ​ខ្ញុំ ឬ My Place គឺ​ផ្លោត​សំខាន់​ទៅលើ​ការអប់រំ​បង្កើត​គំនិត​អាជីវកម្ម​។ មុខរបរ​ខ្ញុំ បាន​ផ្សាយ​ជូន​ទស្សនា​ចំនួន​១០​សប្ដាហ៍​មក​ហើយ ខណៈ​បេក្ខជន បេ​ក្ខ​នារី​ក្នុង​កម្មវិធី ត្រូវ​ស្ថិត​ក្នុង​ការប្រកួតប្រជែង និង​ផល​ពិបាក​ជាច្រើន ក្នុង​ដំណើរការ​អាជីវកម្ម ភោជ​នី​យដ្ឋាន​របស់​ពួកគេ​។ ពួកគេ​គឺ​ប្រកួតប្រជែង​ ដើម្បី​ប្រាក់​រង្វាន់ ២០​លាន​រៀល​។

នៅ​សប្ដាហ៍​ក្រោយ បេក្ខជន នឹង​ប្រឈមមុខ​ប្រកួតប្រជែង​គ្នា​ជាមួយ​វិញ្ញាសា​ថ្មី​មួយទៀត ដែល​ផ្តល់​ជូន​អ្នកទស្សនា​បានឃើញ​ទិដ្ឋភាព​ប្រកួតប្រជែង​របស់​ពួកគេ នៅ​ខាងក្រៅ​ភោជនីយដ្ឋាន​របស់​ខ្លួន​វិញ​ម្តង​។​

មុខរបរ​ខ្ញុំ ជា​កម្មវិធី​ជីវិត​ពិត​ថ្មី​មួយ របស់​ស្ថានីយទូរទស្សន៍ PNN ផ្សាយ​ជូន​ទស្សនា​រៀងរាល់​ចន្ទ ដល់​ថ្ងៃ​សុក្រ វេលា​ម៉ោង ៨​យប់​។​

កម្មវិធី មុខរបរ​ខ្ញុំ ឬ My Place របស់ PNN ចាប់ផ្តើម​ចាក់​ផ្សាយ​ដំបូង​នៅ​ថ្ងៃ​ច័ន្ទ​ ទី​១៤ ខែមីនា ដោយ​ផ្សាយ​ជូន​ទស្សនា ៥​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ រៀងរាល់ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ វេលា​ម៉ោង ៨ យប់​។​

ក្រៅពី​ផ្តល់​ឱកាស​ទទួល​បាន​ជំនាញ​អាជីវកម្ម​សម្រាប់​បេក្ខជន កម្មវិធី មុខរបរ​ខ្ញុំ ក៏​ផ្តល់​ជូន​នូវ​ការ​អប់​រំ និង​ជំនាញ​ពិតប្រាកដ​មួយ​ផង​ដែរ សម្រាប់​ទស្សនិកជន​របស់​ខ្លួន​។ កម្មវិធី​នេះ បង្កើត​ឡើង​ក្នុង​ទ​ស្ស​ន​វិស័យ​ចម្បង បង្ហាញ​ពី​ភាព​សាមញ្ញ​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​របស់​ពលរដ្ឋ​កម្ពុជា វិធី​សា​ស្ត្រ​សម្រាប់​ដំណើរការ​អាជីវកម្ម​របស់​ពួកគេ ក៏ដូចជា​ផ្តល់​ការកម្សាន្ត​ជាដើម​៕

កម្មវិធី មុខរបរ​ខ្ញុំ របស់ ភី​អិន​អិន ឈាន​ដល់​វគ្គ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៧

កម្មវិធី មុខរបរ​ខ្ញុំ របស់ ភី​អិន​អិន ឈាន​ដល់​វគ្គ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៧