កំពុង​​​រៀបការ​សុខ​ៗ ​ស្រាប់​តែ​ខ្មោច​ចូល​កូនក្រមុំ​​​​ផ្អើល​ភ្ញៀវ​ពេញ​រោងការ

កំពុង​​​រៀបការ​សុខ​ៗ ​ស្រាប់​តែ​ខ្មោច​ចូល​កូនក្រមុំ​​​​ផ្អើល​ភ្ញៀវ​ពេញ​រោងការ



បន្ទាយមានជ័យ ​៖ ​កូន​កំលោះ ​កូនក្រមុំ​មួយ​គូ​កំពុង​តែ​រៀបការ​សុខ​ៗ​ ស្រាប់​តែ​​​ខ្មោច​ចូល​កូនក្រមុំ​បណ្ដាល​ឲ្យ​ភ្ញៀវ​ផ្អើល​ពេញ​រោងការ ​លុះ​​​​មួយ​សន្ទុះ​ក្រោយ​មក ​​ទើប​ខ្មោច​ចេញ​ពី​កូនក្រមុំ​ ហើយ​​អាច​ដំណើរការ​​ពិធី​នេះ​បន្ត​ទៀត។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​កាលពី​​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​១១ ​ខែ​ឧសភា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ក្នុង​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍​ភឿ​ក ​ព្រហ្ម មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹង​ថា ​កូន​ក្រមុំ​ ដែល​ខ្មោច​ចូល​នោះ​ មានឈ្មោះ​វ៉ោ​ន ​សូ​ដា ​អាយុ​២១​ឆ្នាំ។ ចំណែក​កូន​កំលោះ​មាន​ឈ្មោះ​វ៉ាន​ មូ​ត អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

លោក​ភឿ​ក​ ព្រហ្ម​បាន​បញ្ជាក់​ទៀត​ថា ​មុន​ពេល​កើតហេតុ​​ ​កូនក្រមុំ​ និង​កូនកំលោះ​ កំពុងតែ​អង្គុយ​ផ្ទឹម​សុខៗ ​ស្រាប់តែ​កូនក្រមុំ​ដួល​ប្រកាច់​ពេញ​រោងការ។ ពេលនោះ​ក្រុម​គ្រួសារ​កូនក្រមុំ​ និង​ក្រុម​គ្រួសារ​កូនកំលោះ​ស្មាន​តែ​កូនក្រមុំ​ខ្យល់គរ ក៏​នាំគ្នា​ជួយ​សម្រួល​ជីពចរ។ តែ​​កូនក្រមុំ​ស្រែក​រវើរវាយ​ថា​នេះ​ថា​នោះ​មិន​ចេះ​ចប់​ ​ទើប​ឪពុក​ម្ដាយ​ខាង​ប្រុស ស្រី យក​ធូប​ទៅ​បន់ស្រន់​ ​រហូត​​កូនក្រមុំ​ដឹងខ្លួន​ឡើងវិញ​តែម្ដង។

លោក​ភឿ​ក​ព្រហ្ម​បាន​បញ្ជាក់​ទៀត​ថា ​មួយសន្ទុះ​ធំ​ក្រោយមក​ពិធី​មង្គលការ ​ក៏​ចាប់​ដំណើរការ​ធម្មតា​ឡើងវិញ៕