តុលាការ​ ឃុំខ្លួន​ក្រុម​ឆក់ និង​ប្លន់​ប្រដាប់​អាវុធ​ប្រុស​/ស្រី​៥​នាក់​

តុលាការ​ ឃុំខ្លួន​ក្រុម​ឆក់ និង​ប្លន់​ប្រដាប់​អាវុធ​ប្រុស​/ស្រី​៥​នាក់​



ភ្នំពេញ ៖ ក្រុម​ចោរ ​ឆក់ ​ប្លន់ ​ប្រដាប់​អាវុធ​៥​នាក់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦ ឃុំខ្លួន​ដាក់​ពន្ធនាគារ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្ត​ទៀត។

លោក ​ប៊ុន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​គ្រប់គ្រង​អាវុធជាតិផ្ទុះ ជាតិពុល ខេត្ត​ព្រះសី​ហនុ បាន​ធ្វើ​ការ​ឆែកឆេរ និង​ត្រួតពិនិត្យ អាវុធ​ជាតិ​ផ្ទុះ នៅ​ចំណុច​រង្វង់​មូល​តោ​២ ស្ថិតនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ លើ​រថយន្ត​១​គ្រឿង​ម៉ាក TOYOTA COROLA ពណ៌​ស ឆ្នាំ​ផលិត ២០០៣ ពាក់​ស្លាក​លេខ ភ្នំពេញ ២AJ ២៤៥៤ បើកបរ​ដោយ​ឈ្មោះ ហង្ស ឧ​ត្ត​ម ហៅ​ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២២​ឆ្នាំ រួម​ដំណើរ​ដោយ​ឈ្មោះ ឯម បញ្ញា​រិ​ទ្ធ ហៅ តូ​នី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ។​

នៅ​ពេល​ឆែកឆេរ ​សមត្ថកិច្ច​បាន​រក​ឃើញ​អាវុធ​ម៉ាក​ប៉េអាកុល អាវុធ​ខ្លី​ម៉ាក រ៉ូឡូ​បាញ់ អាវុធ​ឆក់ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់។ ក្រោយពេល​ឃាត់ខ្លួន​ ជនសង្ស័យ​ទាំងពីរ​នាក់​បាន​ចម្លើយ​សារភាព​ពី​សកម្មភាព​ឆក់ និង​ប្លន់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ជា​ច្រើន​លើក។

ក្រោយពី​ទទួល​បាន​ចម្លើយ​គ្រប់គ្រាន់ និង​បាន​ដឹង​បក្ខពួក​ចូលរួម នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​៣​នាក់​ទៀត​ នៅ​រាជធានី​ភ្នំពេញ មាន​ឈ្មោះ លឹម សុខ​គា ហៅ លី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ឈ្មោះ កែវ ចាន់​ថង ហៅ យ៉ា ភេទ​ស្រី អាយុ​២០​ឆ្នាំ និង​ឈ្មោះ ស្ងួន គ​ន្ធី ហៅ លី ភេទ​ស្រី អាយុ​១៩​ឆ្នាំ៕
តុលាការ​ ឃុំខ្លួន​ក្រុម​ឆក់ និង​ប្លន់​ប្រដាប់​អាវុធ​ប្រុស​/ស្រី​៥​នាក់​

តុលាការ​ ឃុំខ្លួន​ក្រុម​ឆក់ និង​ប្លន់​ប្រដាប់​អាវុធ​ប្រុស​/ស្រី​៥​នាក់​