ADB ​៖ ​កម្ពុជា​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន និង​ក្លាយ​ជា​ខ្លា​សេដ្ឋកិច្ច​មួយ​នៅ​អាស៊ី

ADB ​៖ ​កម្ពុជា​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន និង​ក្លាយ​ជា​ខ្លា​សេដ្ឋកិច្ច​មួយ​នៅ​អាស៊ី



ភ្នំពេញ ៖ ​កម្ពុជា​ត្រូវបាន​ចាត់ទុកថា​ជា​ប្រទេស ដែលមាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​ក្នុង​ទ្វីបអាស៊ី ដោយ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​នេះ​ បាន​កើនឡើង​៧​ភាគរយ​ចាប់តាំង​ពី​ចុងឆ្នាំ​២០១៣ ហើយ​និង​រក្សា​ល្បឿន​នៃ​កំណើន​នេះ​រហូតដល់​ឆ្នាំ​២០១៧។ នេះ​បើ​យោងតាម​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី ហៅ​កាត់ ADB។

យោង​តាម​របាយការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​ប្រកាន់យក “​រោងចក្រ​តំបន់​អាស៊ី​” គំរូ​នៃ​កំណើន​សេដ្ឋកិច្ច ការ​ដាក់​ពង្រាយ​កម្លាំង​ពលកម្ម​ដែល​មាន​តម្លៃ​ទាប ដើម្បី​ផលិត​ផលិតផល​សម្រាប់​នាំចេញ។ ដោយសារ​តម្លៃ​ពលកម្ម​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ដទៃ​ទៀត បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស ដែល​មាន​ភាព​ទាក់ទាញ​អ្នក​វិនិយោគ​កាន់តែ​ច្រើន។

ប្រទេស​កម្ពុជា ​ដែល​ធ្លាប់​ជា​ប្រទេស​កសិកម្ម​ត្រូវ​បាន​រក​ឃើញ​ថា វិស័យ​ឧស្សាហកម្ម​បាន​កើន​ឡើង​១១,៧​ភាគរយ​កាលពី​ឆ្នាំមុន ដែល​ចូលរួម​ចំណែក​ធំ​បំផុត​ដល់​ផល​ទុនជាតិ​សរុប​ជា​រួម ដែល​ត្រូវ​បាន​គាំពារ​ដោយ​ការនាំចេញ​ទំនិញ​ប្រហែល ១៤,១ ភាគរយ ដែល​មាន​ទឹកប្រាក់​រហូត​ដល់ ៨,៥​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន និង​មានការ​កើន​ឡើង ១០,២​ភាគរយ នៅក្នុង​ការនាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​ ដែល​ស្មើនឹង​ចំនួន ៧០​ភាគរយ នៃ​ការនាំចេញ​សរុប។

របាយការណ៍​ដដែល​បានបង្ហាញ​ទៀតថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា មិនមែន​តែ​រោងចក្រ​តែឯង ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឲ្យ​លូតលាស់​ខ្លាំង​នោះ​ទេ វិស័យ​សេវាកម្ម​បានរួម​ចំណែក​ធំ​បំផុត​ទី​២ ដើម្បី​កំណើន​សេដ្ឋកិច្ច​បាន​កើន​ឡើង ៧,១​ភាគរយ ហើយ​វិស័យ​ហិរញ្ញវត្ថុ ការដឹកជញ្ជូន​បាន​កើនឡើង​ប្រហែល ៨​ភាគរយ និង​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​​បាន​កើន​ឡើង​៦,១​ភាគរយ នៅក្នុង​ឆ្នាំ​២០១៥​កន្លងមកនេះ ខណៈ​វិស័យ​កសិកម្ម​បានបង្ហាញ​កំណើន​តិចតួច ដោយសារ​គ្រោះរាំងស្ងួត ដែល​បង្កឡើង​ដោយ​អាកាសធាតុ El Nino ប៉ុន្តែ​វា​ត្រូវបាន​ព្យាករ​ថា​នឹង​កើន​ឡើង ១.៦ % នៅ​ឆ្នាំក្រោយ។

ដើម្បី​គាំទ្រ​ដល់​ការ​ធ្វើ​ពិពិធ​កម្ម រដ្ឋាភិបាល​បាន​ចាប់ផ្ដើម​ដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥ ២០២៥ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរ​ពី​ឧស្សាហកម្ម​ដែលមាន​តម្លៃ​ទាប ដើម្បី​ផលិត​ផលិតផល​ដែលមាន​តម្លៃ​ខ្ពស់ជាង​នេះ​បន្ថែមទៀត​។
គោល​នយោបាយ​ក្នុង​ការ​ពង្រីក​ និង​ធ្វើ​ទំនើបកម្ម​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ការ​ពង្រឹង​បទបញ្ញត្តិ​កាន់តែ​ខ្លាំង និង​មាន​បរិស្ថាន​ល្អ​ជាង​មុន​សម្រាប់​ការ​ធ្វើ​អាជីវកម្ម៕