លោក ឡុង ឌីម៉ង់ នឹងទៅបំពេញបេសកកម្មលើកដំបូង ជាឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃ១៩ ឧសភា

(ភ្នំពេញ)៖ លោក លោក ឡុង ឌីម៉ង់ អតីតអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដែលទើបទទួលបានតំណែង ជាឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសកូរ៉េខាងត្បូងនោះ នឹងធ្វើដំណើរទៅបំពេញការងារជាលើកដំបូងរបស់ខ្លួន នៅប្រទេសកូរ៉េខាងត្បូង នាព្រលប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ។ នេះបើតាមការប្រកាសនៅលើ Facebook របស់លោក ឡុង ឌីម៉ង់។

លោក ឡុង ឌីម៉ង់ បានសរសេរនៅលើ Facebook ថា៖ «ខ្ញុំនឹងចាកចេញពីមាតុប្រទេសដើម្បី ទៅបំពេញបេសកកម្មនៅសាធារណរដ្ឋកូរ៉េ ដែលជាកិច្ចការតំបូងរបស់ខ្ញុំក្នុងវិស័យការទូត នាយប់ថ្ងៃទី១៩ ខែឧសភា ខាងមុខនេះហើយ។ កិច្ចការងារជាច្រើនកំពុងរង់ចាំស្វាគមន៏ខ្ញុំ ទាំងរឿងល្អនិងរឿងមិនទាន់ល្អ ដែលនៅទីនោះហើយខ្ញុំនឹងខឹតខំ ព្យាយាមបំពេញភារកិច្ច ដែលព្រះមហាក្សត្រ សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រគល់សេចក្តីទុកចិត្តមកលើរូបខ្ញុំ ធ្វើយ៉ាងណាដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាជន យើងឲ្យបាន»។

លោក ឡុង ឌីម៉ង់បានបន្តទៀតថា លោកក៏សូមលាបងប្អូន មិត្តភក្តិក្នុងស្រុកមួយរយៈ ហើយសម្រាប់បងប្អូនពលរដ្ឋខ្មែរ នៅកូរ៉េ នឹង ជួបគ្នាឆាប់ៗ។ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងថ្មីថ្មោងរូបនេះ បានប្តេជ្ញាថា លោក នឹងនៅតែប្រាស្រ័យទាក់ទងគ្នា ជាប់ជានិច្ចតាម បណ្តាញសង្គម Facebook។

លោក ឡុង ឌីម៉ង់ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បួង ជំនួសលោក ស៊ុត ឌីណា ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួន កាលពីខែមេសា ពាក់ព័ន្ធនឹងលុយពុករលួយ និងបទរំលោភអំណាច៕
លោក ឡុង ឌីម៉ង់ នឹងទៅបំពេញបេសកកម្មលើកដំបូង ជាឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃ១៩ ឧសភា

លោក ឡុង ឌីម៉ង់ នឹងទៅបំពេញបេសកកម្មលើកដំបូង ជាឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃ១៩ ឧសភា

លោក ឡុង ឌីម៉ង់ នឹងទៅបំពេញបេសកកម្មលើកដំបូង ជាឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃ១៩ ឧសភា

លោក ឡុង ឌីម៉ង់ នឹងទៅបំពេញបេសកកម្មលើកដំបូង ជាឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃ១៩ ឧសភា

លោក ឡុង ឌីម៉ង់ នឹងទៅបំពេញបេសកកម្មលើកដំបូង ជាឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃ១៩ ឧសភា

ប្រភព៖ Fresh News

អ្នកនឹងចូលចិត្ត

  • លោក ឡុង ឌីម៉ង់ នឹងទៅបំពេញបេសកកម្មលើកដំបូង ជាឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃ១៩ ឧសភា已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:កំសាន្ត
Tags: