តម្លៃប្រេងនៅលើពិភពលោកធ្លាក់ថ្លៃដោយសារតែការលូកដៃរបស់រុស្ស៊ីនៅក្នុងវិបត្តិអ៊ុយក្រែននិងស៊ីរី

មូលហេតុដែលនាំឲ្យតម្លៃប្រេងធ្លាក់ថ្លៃជាបន្តបន្ទាប់ ដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសរុស្ស៊ីដែលបានជ្រៀតជ្រែកចូលផ្ទៃក្នុងរបស់ប្រទេសអ៊ុយក្រែននិងស៊ីរី។

សារព័ត៌មាន New York Times បាន ដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកដែលមិនបញ្ចេញឈ្មោះមកចុះផ្សាយថា រយៈ ពេលកន្លងមកប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានស្នើជាច្រើនលើករួចមកហើយឲ្យរុស្ស៊ីបញ្ចប់ការផ្តល់ជំនួយដល់មេដឹកនាំស៊ីរី លោក អាល់អាសាដ ជាថ្នូរនឹងការដោះដូរកាត់បន្ថយការផលិតប្រេងដើម្បីជួយឲ្យ តម្លៃប្រេងពិភពលោកឡើងថ្លៃដូចដើមវិញ ជួយកាត់បន្ថយការខាតបង់របស់រុស្ស៊ី ។
អារ៉ាប៊ីសាអ៊ូឌីត និងអាមេរិកបានខិតខំឲ្យប្រធានាធិបតីស៊ីរីចុះចេញពីតំណែងដើម្បី បញ្ចប់អំពើហិង្សាសង្គ្រាមស៊ីវិលដែលអូស បន្លាយ។ ប៉ុន្តែដោយមានការជួយជ្រោមជ្រែងពីប្រទេសរុស្សុី ទើបប្រធានាធិបតី អាល់អាសាដ រក្សាតំណែងបានរហូតមក ទល់ពេលនេះ។ ការដាក់គំនាបរបស់អាមេរិកនិងសម្ពន្ធមិត្តអារ៉ាប់អាចធ្វើឲ្យរុស្ស៊ីកែប្រែគោលជំហរបញ្ចប់ការគាំទ្រដល់ស៊ីរីក៏ ដូចជាក្រុមផ្តាច់ទឹកដីនិយមនៅអ៊ុយក្រែន។

សកម្មភាពខាងលើរបស់អាមេរិកនិងសម្ពន្ធមិត្តបានបង្ហាញយ៉ាងច្បាស់ថា ប្រសិន បើរុស្ស៊ីនៅតែមានសកម្មភាពដូចខាងលើនឹងត្រូវប្រឈមការខាតបង់ជាបន្តទៀត។ នៅពេលនេះរុស្ស៊ីកំពុងប្រឈមនឹងវិបត្តិយ៉ាងខ្លាំង បើមិនផ្លាស់ប្តូរឥរិយាបថទេនោះនឹងលង់ក្នុងវិបត្តិកាន់តែជ្រៅមិនអាចងើបរួចឡើយ។

កន្លងមកថ្មីនេះធនាគារកណ្តាលរបស់ រុស្ស៊ីបានបញ្ជាក់ថា ប្រទេសរុស្ស៊ីនឹងខាត បង់ទឹកប្រាក់ប្រមាណ១៦០ពាន់លាន ដុល្លារសហរដ្ឋអាមេរិកទៅលើការនាំចេញ ប្រេងនៅក្នុងមួយឆ្នាំៗ ប្រសិនបើតម្លៃ របស់វានៅតែស្ថិតក្នុងកម្រិតទាបបំផុត គឺ៤៥ដុល្លារក្នុងមួយបារ៉ែលនោះ។
លោកស្រី អ៊ែលវ៉ឺរ៉ា ណាប៊ូលីណា ប្រធានធនាគារកណ្តាលរុស្ស៊ីបញ្ជាក់ថា “ការធ្លាក់ចុះនៃតម្លៃប្រេងពី១០០ដុល្លារ ទៅកាន់៤៥ដុល្លារក្នុង១បារ៉ែលនោះ បើ តាមការគណនារបស់យើងវានឹងនាំឲ្យប្រាក់ ចំណូលបានមកពីការនាំចេញប្រេងនេះ ខាតបង់យ៉ាងអាក្រក់រហូតដល់១៦០ពាន់ លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងមួយ ឆ្នាំ។

លោកស្រីបន្តទៀតថា វាពិតជាការខាត បង់ដ៏ធំធេងណាស់ ហើយគ្រប់គ្នាដឹង ហើយថា ការនាំចេញសរុបរបស់រុស្ស៊ីកន្លង មកបានគិតជាទឹកប្រាក់ប្រមាណ៥០០ពាន់ លានដុល្លារសហរដ្ឋអាមេរិក ហើយការធ្លាក់ ចុះនៃតម្លៃប្រេងដ៏គំហុកនេះវានឹងផ្តល់ ផលប៉ះពាល់យ៉ាងសម្បើមដល់ស្ថិរភាពនៃ ការចំណាយ ព្រមទាំងសេដ្ឋកិច្ចរុស្ស៊ីទាំង មូល ។

ទោះបីជាមានការធ្លាក់ចុះនៃតម្លៃប្រេងក៏ដោយ ប៉ុន្តែអ្នកសេដ្ឋកិច្ចរុស្ស៊ីក៏បានសម្លឹង ឃើញនូវការធ្លាក់ចុះនៃអត្រាអតិផរណា ផងដែរ ចាប់តាំងពីខែមករា ដើមឆ្នាំ ២០១៥នេះមក ហើយវានឹងបន្តធ្លាក់ចុះ បន្ថែមទៀតនៅអំឡុង៦ខែដំបូងនៃឆ្នាំ ២០១៦ ។

ក្រុមអ្នកវិភាគយល់ឃើញថា ទាំងនោះ ជាស្នាដៃរបស់លោក ពូទីន តែមួយគត់ ដែលបានធ្វើឲ្យសេដ្ឋកិច្ចជាតិប្រឈមវិបត្តិយ៉ាងខ្លាំង។ ប្រសិនបើលោកពូទីនមិនកែប្រែនយោបាយឲ្យបានសមស្របទេនោះ នឹងត្រូវប្រវត្តិសាស្ត្ររុស្ស៊ីចារទុកថា ជាមេ ដឹកនាំដែលមានឥទ្ធិពលបំផុតលើពិភព លោកហើយក៏ជាបុគ្គលធ្វើឲ្យរុស្សុីជួបនឹង វិបត្តិសេដ្ឋកិច្ចផងដែរ។

ក្នុងនាមជាប្រទេសនាំប្រេងចេញលំដាប់ ទី១ក្នុងលោកអារ៉ាប៊ីសាអ៊ូឌីតហាក់ដូចជាគ្មានជម្រើសអ្វីផ្សេងក្រៅពីការប្រកាសរក្សា នយោបាយប្រេងរបស់ខ្លួនឲ្យនៅដដែល ទេ ពិសេសព្យាយាមបញ្ជៀសកុំឲ្យស្ថាន ការណ៍ប្រេងនៅលើទីផ្សារអន្តរជាតិជួប ប្រទះភាពវឹកវរកាន់តែខ្លាំង។ សូមជម្រាប ជូនថា តាំងពីពាក់កណ្តាលឆ្នាំ២០១៤ មកម្លេ៉ះដែលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិបានធ្លាក់ថ្លៃយ៉ាងគំហុកពី១០០ដុល្លារក្នុង ១បារ៉ែលនាដើមឆ្នាំ២០១៤ មកនៅត្រឹម ប្រមាណតែ៤៥ដុល្លារប៉ុណ្ណោះក្នុង១បារ៉ែល នាពេលបច្ចុប្បន្ន។

ដោយសារតែវិបត្តិប្រេងធ្លាក់ថ្លៃនារយៈពេល២ឆ្នាំកន្លងទៅនេះហើយដែលបាន ជំរុញឲ្យអារ៉ាប៊ីសាអ៊ូឌីតប្តូររដ្ឋមន្រ្តីក្រសួងឧស្សាហកម្មថាមពលនិងរ៉ែពេលនេះ។ តែ គេនៅមិនទាន់ដឹងថា តើការប្តូររដ្ឋមន្រ្តីនេះនឹងនាំឲ្យតម្លៃប្រេងស្ទុះឡើងវិញឬក៏អត់នោះទេ។ កន្លងមកប្រឈមមុខនឹងតម្រូវ ការពិភពលោកធ្លាក់ចុះអារ៉ាប៊ីសាអ៊ូឌីតតែងតែបានព្យាយាមការពារចំណែកទីផ្សារប្រេង របស់ខ្លួនក្នុងលោកនិងបន្តអះអាងពីការកើន ឡើងនៃចំនួនអតិថិជន។

នៅក្នុងកិច្ចប្រជុំរបស់អង្គការនៃក្រុម ប្រទេសនាំប្រេងចេញហៅកាត់ថា OPEC នាខែមេសាកន្លងទៅ ក្រុមសមាជិកបាន យល់ឃើញពីផលវិបាកកើតចេញពីការ ធ្លាក់តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ តែ មិនបានឯកភាពគ្នាក្នុងការកាត់បន្ថយបរិមាណនៃការបូមប្រេងទេ។ អារ៉ាប៊ីសាអូ៊ឌីត ដែលជាភាគីជំទាស់ម្នាក់បានយល់ឃើញថា ការកាត់បន្ថយបរិមាណបូមប្រេងមិនគួរធ្វើតែក្នុងរង្វង់ប្រទេសសមាជិក OPEC ទេ តែក៏ត្រូវមានការចូលរួមពីប្រទេសជង្រុកប្រេងផ្សេងដែលមិនមែនជាសមាជិក OPEC ដែរ៕

ប្រភព៖ nokorwatnews

អ្នកនឹងចូលចិត្ត

  • តម្លៃប្រេងនៅលើពិភពលោកធ្លាក់ថ្លៃដោយសារតែការលូកដៃរបស់រុស្ស៊ីនៅក្នុងវិបត្តិអ៊ុយក្រែននិងស៊ីរី已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:កំសាន្ត
Tags: