ឃោរឃៅ​ទៀតហើយ​! ពួក ISIS កប់​សមាជិក​ខ្លួន ៤៥ នាក់​ទាំង​រស់ ដោយសារ​រត់គេចខ្លួន​ក្នុងអំឡុង​ប្រយុទ្ធ​ជាមួយ​កងទ័ព​រដ្ឋាភិបាល​

សមាជិកនៃពួកសកម្មប្រយុទ្ធ ISIS មួយក្រុម នៅក្នុងប្រទេសអ៊ីរ៉ាក់ ត្រូវបានកប់ទាំងរស់ ក្រោយរត់គេចខ្លួនពីសមរភូមិ ក្នុងអំឡុងពេលនៃការបាញ់ប្រយុទ្ធគ្នាជាមួយកងកម្លាំងរដ្ឋាភិបាល ។

ការប្រហារជីវិតជាសាធារណៈដ៏ឃោរឃៅនេះ ត្រូវបានធ្វើឡើងនៅក្នុងសប្តាហ៍ នៅក្នុងទីក្រុង Qayyarah ប្រទេសអ៊ីរ៉ាក់ ។

ក្រុមភេរវកម្ម Takfiri ដែលបានប្រមូលសមាជិកខ្លួនចំនួន ៤៥ នាក់ នេះ បានអះអាងថា ពួកគេបានបោះបង់តួនាទីរបស់ពួកគេ និងគេចខ្លួន ក្នុងអំឡុងពេលនៃការបាញ់ប្រយុទ្ធគ្នាជាមួយកងកម្លាំងរដ្ឋាភិបាល ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាដ៏សាហាវមួយរវាងពួក ISIS និងកងទ័ពរដ្ឋាភិបាល បានកើតឡើងចម្ងាយច្រើនម៉ៃល៍ ពីទីក្រុង Mosul និង Bashir ។ ហើយកងកម្លាំងរដ្ឋាភិបាលបានកាន់កាប់ទីក្រុង Bashir ឡើងវិញ ពីពួកសកម្មប្រយុទ្ធ ISIS កាលពីដើមខែនេះ ។

សមាជិករបស់ ISIS ដែលរងការចោទប្រកាន់ ត្រូវបានរុញទម្លាក់ចូលក្នុងរណ្តៅដ៏ធំមួយ និងកប់ទាំងរស់តែម្តង ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលពួក ISIS បានសម្លាប់គ្នាវា ក្នុងករណីបោះបង់សមរភូមិ ។ នៅក្នុងខែ កុម្ភៈ ISIS បានប្រហារជីវិតសមាជិកខ្លួនចំនួន ៣៥ នាក់ ដោយបាញ់ក្នុងទ្រង់ទ្រាយជាក្រុម នៅឯជំរុំយោធា Ghazlani ភាគខាងត្បូងនៃទីក្រុង Mosul ៕

ឃោរឃៅ​ទៀតហើយ​! ពួក ISIS កប់​សមាជិក​ខ្លួន ៤៥ នាក់​ទាំង​រស់ ដោយសារ​រត់គេចខ្លួន​ក្នុងអំឡុង​ប្រយុទ្ធ​ជាមួយ​កងទ័ព​រដ្ឋាភិបាល​ ឃោរឃៅ​ទៀតហើយ​! ពួក ISIS កប់​សមាជិក​ខ្លួន ៤៥ នាក់​ទាំង​រស់ ដោយសារ​រត់គេចខ្លួន​ក្នុងអំឡុង​ប្រយុទ្ធ​ជាមួយ​កងទ័ព​រដ្ឋាភិបាល​

  • ឃោរឃៅ​ទៀតហើយ​! ពួក ISIS កប់​សមាជិក​ខ្លួន ៤៥ នាក់​ទាំង​រស់ ដោយសារ​រត់គេចខ្លួន​ក្នុងអំឡុង​ប្រយុទ្ធ​ជាមួយ​កងទ័ព​រដ្ឋាភិបាល​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:​អន្តរជាតិ