លោកថោង ខុន ណែនាំឱ្យមន្ត្រីប្រកាន់ខ្ជាប់ នូវគោលជំហរជាមន្ត្រីល្អ មិនត្រូវចាញ់បោកចំពោះការញុះញង់ ចូលរួមក្នុងយុទ្ធនាការថ្ងៃចន្ទ ពណ៌ខ្មៅ

ភ្នំពេញ:

កាលពីរសៀលថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០១៦ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ទាំងអស់ ដើម្បីផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា និងអំពីសភាពការណ៍ថ្មីៗ ទាក់ទងនឹងការបំផុសចលនា អោយមានការស្លៀកសំលៀកបំពាក់ ពណ៌ខ្មៅនៅថ្ងៃចន្ទ។
អង្គប្រជុំបានធ្វើការបកស្រាយពន្យល់ ជូនមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ឲ្យបានយល់ច្បាស់ពីសិទ្ធិ កាតព្វកិច្ចជាមន្ត្រី ការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទ ការគ្រប់គ្រងវត្តមានមន្ត្រីការដំឡើងថ្នាក់ ឋានន្តរសក្តិជូនមន្ត្រី ព្រមទាំងបានផ្សព្វផ្សាយនូវគោលនយោបាយលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរដល់ជីវភាពរស់នៅរបស់មន្ត្រីរាជការស៊ីវិល កម្មករ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តាមរយៈការដំឡើងប្រាក់បៀវត្សមូលដ្ឋាន ប្រាក់បំណាច់មុខងារ និងប្រាក់រង្វាន់ផ្សេងៗទៀត។
លោកប្រធានអង្គប្រជុំ បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ខិតខំបំពេញការងារ រួមសាមគ្គីគ្នា និងគោរពអនុវត្តតាមច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល អនុក្រឹត្យ សេចក្តីណែនាំ និងគោលការណ៍សំខាន់ៗរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព ពិសេសគឺត្រូវប្រតិបត្តិ និងប្រកាន់ខ្ជាប់នូវគោលជំហរជាមន្ត្រីល្អ ដើម្បីបម្រើជាតិ និងមាតុភូមិកម្ពុជា ដោយមិនត្រូវចាញ់បោកចំពោះការញុះញុង ឬបញ្ចុះបញ្ចូល ពីមជ្ឈដ្ឋានអគតិខាងក្រៅ អោយចូលរួមក្នុងយុទ្ធនាការថ្ងៃចន្ទ ពណ៌ខ្មៅជាដាច់ខាត។