Theerathon ស្ងាត់​ៗ​ចេញ​ពី Buriram ទៅ Muangthong

ក្រុម​ជើងឯក​លីគ​កំពូល​ថៃ Buriram United បាន​លក់​ខ្សែ​ការពារ​ឆ្នើម Theerathon Bunmathan ឲ្យ​ទៅ​គូ​ប្រជែង​ដ៏​ធំ​របស់​ខ្លួន​គឺ Muangthong United។

 

Theerathon ស្ងាត់​ៗ​ចេញ​ពី Buriram ទៅ Muangthong

 Theerathon Bunmathan 

 

សេចក្ដី​ប្រកាស​របស់​ក្លឹប​កម្រិត AFC Champions League បាន​ធ្វើ​ឡើង​លើ Facebookយប់​មិញ ប៉ុន្មាន ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពួកគេ​ប្រកួត​លីគ​ស្មើ​គ្នា ២-២ ជាមួយ​ Osotspa Samutprakan។

 

ពាក់ព័ន្ធ​នឹង​ការ​ចាក​ចេញ​កីឡាករ​វ័យ​២៦​ឆ្នាំ លោក Thadthep Pitakpulsin អ្នក​គ្រប់គ្រង​ទូទៅ​របស់ Buriram បាន​ឲ្យ​ដឹង​ថា៖ “Theerathon មាន​បំណង​ចេញ​ពី​ក្លឹប​ទៅ​ធ្វើ​តេស្ត​នៅ J.League ឬ K-League ប៉ុន្តែ​ពួក​យើង​មិន​បាន​ទទួល​សំណើ​ពី​ខាង​នោះ​នៅ​ឡើយ ដូច្នេះ​គាត់​ក៏​រើស​យក​ក្លឹប​ក្នុងស្រុក​វិញ​គឺ Muangthong ”។

 

Theerathon តែង​ជាប់​ជម្រើស​ដំបូង​ជា​ប្រចាំ​នៅ Buriram ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​ផ្សេង​ៗ​គ្នា តាំង​ពី​ឆ្នាំ ២០១០​មក។ កីឡាករ​មាន​ស្រុក​កំណើត​នៅ​ខេត្ត Nonthaburi លេង​ឲ្យ Buriram បាន១៩២ ប្រកួត និង ក្រុម​ជម្រើស​ជាតិ​ថៃ​បាន​២៩​ប្រកួត៕

 

Theerathon ស្ងាត់​ៗ​ចេញ​ពី Buriram ទៅ Muangthong

 

Theerathon ស្ងាត់​ៗ​ចេញ​ពី Buriram ទៅ Muangthong

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Channel Asia