ស្ត្រី​ម្នាក់​អាយុ​១១០ឆ្នាំ​ប្រាប់​ពី​អាថ៌​កំបាំង​ធ្វើ​អោយ​អាយុវែង

​Agnes Fenton មកពី Englewood រដ្ឋ New Jersey ឈាន​ចូល​វ័យ១១០ឆ្នាំ​កាល​ពីថ្ងៃសៅរ៍​នេះ​ហើយ​ឥឡូវ​នេះ​ជា​ផ្នែក​មួយ​នៃ​មនុស្ស​ចាស់​ដ៏​កម្រ​លើ​លោក។

ស្ត្រី​ចំណាស់​ម្នាក់​បាន​ធ្វើ​ពិធី​ខួប​កំណើត​គំរប់​១១០​ឆ្នាំ​កាល​ពី​ថ្ងៃសៅរ៍​នេះ​បាន​ចែកចាយ​ពី​បទពិសោធន៍​ធ្វើ​អោយ​អាយុ​វែង​ដោយ​ការ​ទទួលទាន​ស្រាបៀ​៣​កំប៉ុង និង ស្រា​វីស្គី​១​កែវ​តូច​ជា​រៀងរាល់​ថ្ងៃ​អស់​រយៈពេល​៧០​ឆ្នាំ​មក​ហើយ។ ជួប​ជាមួយ​ការ​សម្ភាស​របស់​សារ​ព័ត៌មាន ABC News លោក​ស្រី Agnes ជា​ស្ត្រី​ដែល​រស់​នៅ​ម្នាក់​ឯង​និង​មិន​មាន​កូន​នោះ បាន​ពន្យល់​ថា​នាង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​តែ​ជា​ដុំ​សាច់​ប្រភេទ​ស្លូត​ក្នុង​វ័យ៣០ឆ្នាំ​របស់​នាង​ហើយ​នៅ​ពេល​ដែល​គ្រូពេទ្យ​បាន​យក​ចេញ​ហើយ​គាត់​បាន​ប្រាប់​នាង​ថា​នាង​ត្រូវ​តែ​ផឹកស្រា​បៀរMiller High Lifes ៣កំប៉ុង​ជា​រៀង​រាល់​ថ្ងៃ។

ដូច្នេះ​ហើយ​លោក​ស្រី​Aggie រីករាយ​ទទួល​ទាន​ស្រាបៀ​៣​កំប៉ុង​និង​ស្រាScotch​ ១កែវ​តូច​ជា​រៀង​រាល់​ថ្ងៃ​ស្ទើរ​តែ​ ៧០ឆ្នាំ​មក​ហើយ “អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់ ABC បាន​ប្រកាស។ បន្ទាប់ពី​លោក​ស្រី Agnesបាន​បញ្ចេញ​ពី​ការ​សម្ងាត់​អាយុ​វែង​របស់​ខ្លួន​មុន​ថ្ងៃ​ខួប​កំណើត​គំរប់​១០៥​ឆ្នាំ បើ​យោង​តាម​ការ​កត់ត្រា នាង​នៅ​តែ​បន្ត​ទទួលទាន​ស្រា​ដោយ​ជ្រើសរើស​ស្រា​ដូចជា ស្រាJohnnie Walker ស្រាBlue Label​ និង ប្រភេទ​ស្រា​liquor ដែល​មាន​តំលៃ​ប្រហែល $១៥០ក្នុង១ដប។

ប៉ុន្តែ​៥​ឆ្នាំ​ក្រោយ​មក​បន្ទាប់​ពី​ថ្ងៃ​ខួប​កំណើត​គំរប់​១០៥​ឆ្នាំ លោក​ស្រី Agnesបាន​លះបង់​និង​ឈប់​ទទួលទាន​សុរា​ទៀត​ដោយសារ​តែ​គាត់​ទទួលទាន​អាហារ​តិច​ពេក ហើយ​អ្នក​ថែទាំ​លែង​ចង់​អោយ​គាត់​ទទួលទាន​ជាតិ​អាល់កុល​បន្ត​ទៀត។ គិលានុបដ្ឋាយិកា​ស្នាក់​នៅ​ជាមួយ​គាត់​ពេញ​មួយ​ថ្ងៃ​ប៉ុន្តែ​មាន​អ្នក​ជិត​ខាង​និង​មិត្តភក្ដិ​តែងតែ​ចូល​មក​សួរ​សុខទុក្ខ​ជា​ញឹក​ញាប់។គាត់​ក៏​ទទួល​បាន​ការ​សួរ​សុខ​ទុក្ខ​ពី parishioners នៃ​ព្រះ​វិហារSt.Mark នៅ Harlem។

លោក​ស្រី Agnes ដែល​នៅ​មាន​សមត្ថភាព​អាច​ស្តាប់​និង​មើល​ឃើញ​នៅ​ឡើយ​បាន​ចំណាយ​ពេល​អាន​កាសែត ស្តាប់​ព័ត៌មាន​តាម​វិទ្យុ សូត្រ​ធម៌ និង ពិត​ណាស់​គេង​ច្រើន។ ទោះ​យ៉ាង​ណា​ក៏​ដោយ​លោក​ស្រី Agnes ពិត​ជា​បាន​កើត​នៅ Holly Springs រដ្ឋ​មីស៊ីស៊ីពី នៅថ្ងៃទី១ខែ​សីហា​ឆ្នាំ ១៩០៥តែគាត់ធំធាត់ឡើងនៅ Memphis រដ្ឋ Tennessee និង បាន​ផ្លាស់​ទៅ Englewood នៅក្នុងទសវត្ស១៩៥០ ជាមួយ​ប្តី​ទីពីរ​របស់​គាត់​លោក Vincent Fenton ដែល​បាន​ស្លាប់​ក្នុង​ឆ្នាំ​១៩៧០។

ប្រែសម្រួលដោយ៖ Ninja
ប្រភព៖ 


  • ស្ត្រី​ម្នាក់​អាយុ​១១០ឆ្នាំ​ប្រាប់​ពី​អាថ៌​កំបាំង​ធ្វើ​អោយ​អាយុវែង已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:ចំនេះដឹង
Tags: