​ក្នុង​ទឹកដោះគោ មាន​សារធាតុ​អ្វីខ្លះ​? ហើយ​មាន​ប្រយោជន៍​អ្វីខ្លះ ចំពោះ​សុខភាព​?

​ក្នុង​ទឹកដោះគោ មាន​សារធាតុ​អ្វីខ្លះ​? ហើយ​មាន​ប្រយោជន៍​អ្វីខ្លះ ចំពោះ​សុខភាព​?

​នៅក្នុង​ទឹកដោះគោ​មួយ​ចំនួន អាច​មាន​សារធាតុចិញ្ចឹម និង​វីតាមីន ដូចខាងក្រោម​នេះ ៖
•​    ​កាល់ស្យូម ៖ ពង្រឹង និង​ថែរក្សា​ឆ្អឹង និង​ធ្មេញ​ឲ្យ​រឹងមាំ​
•​    ​ប្រូតេអ៊ីន ៖ ជា​ប្រភព​នៃ​ថាមពល ដែល​អាច​បង្កើត និង​ជួសជុល​សាច់ដុំ ដែល​ខូចខាត ឬ​បាត់បង់​
•​    ​ប៉ូ​តា​ស្យូម ៖ ឲ្យ​សម្ពាធ​ឈាម​ថេរ និង​មាន​សុខភាព​ល្អ​
•​    ​ផូស្វ័​រ ៖ ជួយ​ពង្រឹង​សុខភាព​ឆ្អឹង និង​ផ្តល់​នូវ​ថាមពល​
•​    ​វីតាមីន D ៖ ថែរក្សា​ឆ្អឹង ឲ្យមាន​សុខភាព​ល្អ​
•​    ​វីតាមីន B12 ៖ បង្កើន និង​ពង្រឹង​សុខភាព​គ្រាប់​ឈាម​ក្រហម និង​ជាលិកា​សរសៃប្រសាទ​
•​    ​វីតាមីន A ៖ ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ និង​ជួយ​ដល់​សុខភាព​ភ្នែក និង​ស្បែក​
•​    ​ណៃ​ស៊ីន (Niacin) ៖ ជួយ​ដល់​ការរំលាយ​អាហារ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។