​អ្នក​គាំទ្រ​កម្ពុជា​ថា “អាច​មាន​ភាគរយ​ឈ្នះ​ច្រើន​លើ​សិង្ហបុរី​យប់​នេះ”

ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​២៣ឆ្នាំ​កម្ពុជា (U-23) នឹង​ត្រូវ​ប៉ះ​ក្រុម​ U-23 ម្ចាស់​ផ្ទះ​សិង្ហបុរី នា​ម៉ោង​ ៧:៣០នាទី​យប់​នេះ។
អ្នក​គាំ​ទ្រ​កម្ពុជា​ភាគ​ច្រើន​សង្ឃឹម​ថា​ក្រុម​ U-23 នឹង​យក​ឈ្នះ​សិង្ហបុរី​នៅ​យប់​នេះ​ជាក់​ជា​មិន​ខាន​ឡើយ។ ប៉ុន្តែ​ក៏​មាន​អ្នក​គាំ​ទ្រ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ទោះ​បី​ជា​ឈ្នះ​ ឬ ចាញ់​ក៏​ពួក​គេ​នៅ​តែ​បន្ត​កា​គាំ​ទ្រ​របស់​កីឡាករ​ ម្យ៉ាង​ទៀត​សូម​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព​ទោះ​ចាញ់​ក៏​មាន​ន័យ​ដែរ។

ប្រវត្តិ​ជួប​គ្នា​នៅ​ស៊ីហ្គេម៖

កម្ពុជា​បាន​ជួប​សិង្ហបុរី នៅ​ស៊ីហ្គេម​៤ដង គិត​ចាប់​ពី​ឆ្នាំ​១៩៩៧​មក ប៉ុន្តែ​មិន​ធ្លាប់​ឈ្នះ ឬ​ស្មើ​នោះ​ទេ ដោយ​ចុង​ក្រោយ​គឺ​កាល​ពី​នៅ​ស៊ីហ្គេម​ឆ្នាំ​២០១១ សិង្ហបុរី ឈ្នះ​កម្ពុជា​ប្រផុតប្រផើយ ២-១។ ១គ្រាប់​របស់​កម្ពុជា​នា​ពេល​នោះ គឺ​ស៊ុត​បញ្ចូល​ទី​ដោយ ឈិន ឈឿន ដែល​បន្ត​មាន​ឈ្មោះ​នៅ​ស៊ីហ្គេម​ឆ្នាំ​នេះ​ដែរ។

យ៉ាង​ណា​ក្ដី បើ​គិត​លើ​លទ្ធផល​នៃ​ការ​ជួប​គ្នា​នា​ជំនួប​មិត្តភាព​វិញ ក្រុម U-23 កម្ពុជា បាន​យក​ឈ្នះ U-23 សិង្ហបុរី ៣-១ កាល​ពី​ខែ​មិនា​កន្លង​ទៅ។
ដោយ៖ ហុង


  • ​អ្នក​គាំទ្រ​កម្ពុជា​ថា “អាច​មាន​ភាគរយ​ឈ្នះ​ច្រើន​លើ​សិង្ហបុរី​យប់​នេះ”已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:ជីវិតនិងសង្គម
Tags: