Miley Cyrus សម្រេច​រៀបការ​ជាមួយ​​គូដណ្ដឹង​នៅ​អូស្រ្ដាលី​

តារា​ចម្រៀង​សិចស៊ី Miley Cyrusនិង​​គួ​ដណ្ដឹង​​ដែល​ជា​តារា​សម្ដែង Liam Hemsworth មាន​គម្រោង​រៀប​អាពាហ៍ពិពាហ៍​​នៅ​ក្នុង​​ប្រទេស​អូស្រ្ដាលី។ នេះ​បើ​តាម​ប្រភព​ផ្ទៃក្នុង​ប្រាប់ Us Weekly។

 

Miley Cyrus សម្រេច​រៀបការ​ជាមួយ​​គូដណ្ដឹង​នៅ​អូស្រ្ដាលី​

 

​អំឡុង​ពេល​ចុង​ខែមេសា​កន្លង​ទៅ​ ពេល​ដែល Miley ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅជួប​គ្រួសារខាង​ប្រុស​នៅ​ទីក្រុង Byron Bay ប្រទេស​អូស្រ្ដាលី​ ពួក​គេ​បាន​ពិភាក្សា​ពី​រឿងអនាគត​និង​ចង់​រៀប​ការ​អូស្រ្ដាលី​តែម្ដង។ នេះ​តាម​សម្ដី​ប្រភព​បន្ថែម។

 

គូ​ស្នេហ៍​ទាំង​ពីរ​ជួប​ដំបូង​ពេល​​សម្ដែង​​ក្នុង​រឿង “The Last Song”​ជាមួយ​គ្នា​នៅ​ឆ្នាំ​២០០៩ បន្ទាប់​ពី​ស្រឡាញ់​គ្នា​អស់​ជា​ច្រើន​ខែ អ្នក​ទាំង​ពី​ក៏​សម្រច​ចិត្ត​ភ្ជាប់ពាក្យ​នៅ​ឆ្នាំ​២០១២។ មួយ​ឆ្នាំ​ក្រោយ​មក​ពូក​គេ​ក៏​បាន​ផ្ដាច់​ពាក្យ​វិញ​ ប៉ុន្តែ​តារា​ទាំង​ពីរ​នៅ​តែ​រក្សា​គ្នា​ជា​មិត្ត​ធម្មតា។ នៅ​ខែធ្នូ ឆ្នាំ ២០១៥​ អ្នក​ទាំង​ក៏​ត្រូវរ៉ូវ​គ្នា​វិញ​និង​កំពុង​មាន​គម្រោង​រៀបការ៕

 

ចុចអាន៖ប្រភព​ប្រាប់​ថា Miley Cyrus និង ​Liam Hemsworth ពិត​ជា​ភ្ជាប់​ពាក្យ​ម្ដង​ទៀត​មែន

 

​ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ Us Weekly​​​