Welbeck ខ្សែប្រយុទ្ធ Arsenal និងអង់គ្លេសត្រូវសម្រាក ៩ខែ

ខ្សែប្រយុទ្ធកាំភ្លើងធំ Arsenal និងជម្រើសជាតិអង់គ្លេស កីឡាករ Danny Welbeck នឹងត្រូវអវត្តមានពីការប្រកួតនានាចំនួន ៩ខែ បន្ទាប់ពីត្រូវវះកាត់របួសជង្គង់។
Welbeck
Welbeck វ័យ ២៥ឆ្នាំ ទទួលរងរបួសត្រង់ជង្គង់ខាងស្តាំ ក្នុងការប្រកួតស្មើ ២-២ ជាមួយនិងក្រុម Manchester City កាលពីថ្ងៃអាទិត្យ ហើយនិងត្រូវ អវត្តមានមិនបានចូលលេង ពាន Euro ២០១៦ ខាងមុខនេះផងដែរ។ ក្លិបបានឲ្យដឹងថា ការធ្វើពិនិត្យបានបង្ហាញថា មានរបួសធ្ងន់ធ្ងរខ្លាំង ប៉ុន្តែមិនមែនជារបួសចាស់ឡើយ ដែលបានធ្វើឲ្យកីឡាករនេះ ត្រូវសម្រាក ៧ខែមុននោះទេ ក្នុងរដូវកាលនេះ។ Welbeck និយាយក្នុងបណ្តាញសង្គមថា «ខ្ញុំនឹងត្រលប់មកវិញ ខ្លាំងជាងមុន»។

កីឡាករនេះ ត្រូវបានរំពឹងទុកជាកីឡាករម្នាក់ ក្នុងចំណោមកូនក្រុមទាំង ២៣នាក់ របស់លោក Roy Hodgson សម្រាប់យុទ្ធនាការពាន អឺរ៉ុប ដែលនឹងធ្វើឡើងក្នុងប្រទេសបារាំង បន្ទាប់ពីរូបគេបានស៊ុតបញ្ចូលទីបាន ៥គ្រាប់ ក្នុង ១៦ប្រកួតឲ្យក្រុមកាំភ្លើងធំ Arsenal។

Welbeck ក៏ជាកីឡាករទីពីរ ដែលរកគ្រាប់បាល់បានច្រើន ក្នុងការប្រកួតវគ្គជម្រុះ Euro ២០១៦ ជាមួយគ្រាប់បាល់ ៦គ្រាប់ ក្នុង ៥ប្រកួត៕