កីឡាករ ឈិន ឈឿន របស់​ក្លិប​ក្រសួងការពារជាតិ​ ចូល​រោងការ​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ​

កីឡាករ ឈិន ឈឿន របស់​ក្លិប​ក្រសួងការពារជាតិ​ ចូល​រោងការ​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ​



បាល់ទាត់ ៖ ខ្សែបម្រើ​ស្លាប ឈិន ឈឿន របស់​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ និង​ជា​សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ចូល​រោងការ​នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៦ ខាងមុខ ​ក្នុង​គេហដ្ឋាន​ខាង​ស្រី ក្រោយ​គូស្នេហ៍​មួយ​គូ​នេះ​បាន​ស្វែងយល់​ចិត្តថ្លើម​គ្នា​អស់​រយៈពេល​ប្រហែលជា​១០​ឆ្នាំ​មក។

គូ​ដណ្ដឹង​របស់ ឈិន ឈឿន ឈ្មោះថា កញ្ញា ច​ន្ធី ប៉ូ​ឡែ​ន ខណៈ​អ្នក​ទាំង​២​ នឹង​អញ្ជើញ​ភ្ញៀវ​ទាំង​កីឡាករ​បាល់ទាត់ និង​សាច់ញាតិ​មិត្តភ័ក្ដិ ប្រមាណ​ជា​៦០​តុ ចូល​ពិសា​ភោជនាហារ​នៅ​មជ្ឈ​មណ្ឌល​ទួលគោក​អាគារ B។

កីឡាករ ឈិន ឈឿន ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា តាំងពី​អាយុ​១៣​ឆ្នាំ​ រហូត​ដល់​ឈុត​ធំ នា​ពេល​បច្ចុប្បន្ន។ រូបគេ​បាន​ចូលរួម​ជាមួយ​ក្លិប​ក្រសួងការពារជាតិ កាលពី​ឆ្នាំ​២០០៧ ប៉ុន្តែ​កាលនោះ​ នៅ​ត្រឹម​ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ ហើយ​រហូតដល់​ឆ្នាំ​២០០៩ ទើប​លោក ទេព ឡុង​រចនា បាន​ដាក់​ឲ្យ​ក្នុង​ក្រុម​ជម្រើស​១១​នាក់​ដំបូង។ ចំណែក​ក្នុង​ក្រុម​ជម្រើស​ជាតិ រូបគេ​ត្រូវ​បាន​លោកគ្រូ​បង្វឹក Lee Tae Hoon ដាក់​ឲ្យ​ជាប់​ជម្រើស​១១​នាក់​ដំបូង ​នៅ​ក្នុង​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ឡាវ ក្នុង​វគ្គ​ជម្រុះ​បឋម​ នៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​ពិភពលោក 2014 FIFA World Cup Brazil​។

បើ​និយាយ​ពី​ស្នាដៃ​វិញ រូបគេ​ធ្លាប់​ជួយ​ឲ្យ​ក្លិប​យុវជន ​នៃ​ក្ដី​សង្ឃឹម​លើក​ពានរង្វាន់ MILO ២០០៥ ហើយ​ក្រោយមក​បាន​ជួយ​ឲ្យ​ក្លិប​ក្រសួងការពារជាតិ លើក​ពានរង្វាន់ សម្ដេច ហ៊ុន សែន ឆ្នាំ ២០១០ (Hun Sen Cup 2010) និង​ធ្លាប់ជួយ​ឲ្យ​វិទ្យាល័យ ព្រះ​យុគន្ធរ លើក​ពាន​ជើងឯក​វិទ្យាល័យ​ទូទាំង​ប្រទេស​ ប្រចាំ​ឆ្នាំ​២០១២ ផង​ដែរ។

ក្រៅពី​ចូលរួម​បម្រើ​ជាតិ​តាមរយៈ​បាល់ទាត់ ឈិន ឈឿន ក៏​ធ្លាប់​ចូលរួម​ជាមួយ​សកម្មភាព​សង្គម​ជាច្រើន​ ដែល​សាងសង់​សាលារៀន​មួយ​កន្លែង​ នៅ​ខេត្ត​កំពត កាលពី​ចុង​ឆ្នាំ​ជាមួយ​អង្គការ​មនុស្សធម៌​មួយ ហើយ​កាលពី​ចូលឆ្នាំ​ខ្មែរ​ រូបគេ​បាន​ចុះ​ចែក​សម្ភារៈ​កីឡាករ នៅ​ស្រុកកំណើត​ក្នុង​ខេត្ត​ព្រៃវែង​ផង​ដែរ។

កីឡាករ ឈិន ឈឿន ជា​សមាជិក​ទី​២​ហើយ​ នៅ​ក្នុង​ក្រុម​ក្រសួងការពារជាតិ ដែល​ត្រូវ​រៀប​អាពាហ៍ពិពាហ៍​នៅ​ដើម​ឆ្នាំ​២០១៦​នេះ​ បន្ទាប់ពី​កីឡាករ ពៅ ភា​រិ​ទ្ធ ដែល​ទើបតែ​រៀប​អាពាហ៍ពិពាហ៍​កាលពី​ថ្ងៃ​សុក្រ ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦​កន្លងទៅ​ នៅ​គេហដ្ឋាន​ខាង​ស្រី ក្នុង​ភូមិ​ស្វាយរៀង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង៕

កីឡាករ ឈិន ឈឿន របស់​ក្លិប​ក្រសួងការពារជាតិ​ ចូល​រោងការ​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ​

កីឡាករ ឈិន ឈឿន របស់​ក្លិប​ក្រសួងការពារជាតិ​ ចូល​រោងការ​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ​
កីឡាករ ឈិន ឈឿន របស់​ក្លិប​ក្រសួងការពារជាតិ​ ចូល​រោងការ​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ​