រដ្ឋមន្ត្រី​កសិកម្ម ៖ កម្ពុជា​មាន​សហគមន៍​កសិកម្ម​ចំនួន​៧៥០

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ លោក វេ​ង សា​ខុន បាន​មាន​ប្រសាសន៍​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា បច្ចុប្បន្ន​កម្ពុជា​មាន​សហគមន៍​កសិកម្ម​ចំនួន​៧៥០​សហគមន៍ ស្មើនឹង​មនុស្ស​ចំនួន​៨៨​ពាន់​នាក់​ក្នុង​នោះ​ស្ត្រី​ជាង​៦០% និង​មាន​ទុន​សរុប​៣៦​ពាន់​លាន​រៀល ។

លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​កសិកម្ម រុក្ខា​ប្រមាញ់ ដែល​បាន​និង​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​សាលសន្និសីទ​ចតុមុខ ក្រោម​អធិបតី​សម្តេច​តេ​ជោ ហ៊ុន សែន នា​រសៀល​ថ្ងៃ​ទី​១២ ឧសភា ២០១៦ ៕