មុន​នេះ​បន្តិច បុរស​ម្នាក់​លោត​ពីលើ​ស្ពាន​គី​ហ៊្សុ​ណា

ខេត្តកំពង់ចាម ៖ មុន​នេះ​បន្តិច បុរស​ម្នាក់​បាន​លោត​ពីលើ​ស្ពាន​គី​ហ្ស៊ុ​ណា​ប៉ង​សម្លាប់​ខ្លួន​ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៦ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​​ឈ្មោះ ប៉ែន ពិសិដ្ឋ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​បឹង​កុក​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម បាន​លោត​ពី​លើ​ស្ពាន​ក្នុង​គោល​បំណង​សម្លាប់​ខ្លួន​ដោយសារ​តែ​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ក្នុង​គ្រួសារ​ ប៉ុន្តែ​ការ​ប៉ង​សម្លាប់​ខ្លួន​នេះ​មិន​បាន​សម្រេច​ទេ ដោយ​ត្រូវ​ក្រុម​អ្នកនេសាទ​ជួយ​សង្គ្រោះ​ទាន់ ។

សមត្ថកិច្ច​បន្ត​ទៀត​ថា ក្រោយ​ពេល​ស្រង់​ចេញពី​ទឹក​ភ្លាម​ៗ កម្លាំង​នគរបាល​ការពារ​ស្ពាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​វាលវង់ បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ផង​ដែរ ៕