ដឹងតែប្លែកហ្មង ពេល​តម្លើង Theme Pivot នេះ​ហើយ!

ខានលេង Theme យូរហើយ មែនទេ? មិន ដឹង​ថា គួរតម្លើង Theme អី ទើបប្លែក មែន​អត់?​ កុំបារម្ភ ថ្ងៃ​នេះ​យើង​នឹង ណែនាំ អ្នក​ទាំង​អស់​គ្នា​នូវ Theme ដែលប្លែកមួយ ធានាថា ពេលតម្លើងហើយ នឹង​ឃើញ​ថា ប្លែកតែម្តង។

ដឹងតែប្លែកហ្មង ពេល​តម្លើង Theme Pivot នេះ​ហើយ!

Theme នេះដែរ មានឈ្មោះថា Pivot for iOS Anemone v1.1 ដែលរចនាបថ របស់វា មានសណ្ឋាន ជ្រុងផង មូលផង តែឡូយ។ អ្នកទាំងអស់គ្នា អាចតម្លើងវា បានដោយឥត គិតថ្លៃ ដោយ គ្រាន់តែ បន្ថែម​នូវ Source មួយតែប៉ុណ្ណោះ ហើយដើម្បីអោយ កាន់តែច្បាស់ អំពីវិធីតម្លើង នោះ សូមតាមដាន ជាមួយ ខេមបូ ទាំងអស់គ្នា!

តម្រូវការ

  • iPhone ដែលដំណើរការដោយ iOS7/8/9 និងបាន Jailbreak រួចជាស្រេច

វិធីសាស្រ្តតម្លើង

  • ចូលទៅកាន់ Cydia
  • រួចបន្ថែម Source មួយឈ្មោះថា “repo.biteyourapple.net”
  • ក្រោយពី បន្ថែមរួច នៅក្នុង Cydia ដដែល ចូលទៅកាន់ Search
  • វាយពាក្យ “Pivot” ជ្រើសរើសយក មួយណាដែល Free
  • ធ្វើការតម្លើង រួចពេលចប់ ចុចពាក្យ Restart Springboard

វិធី Apply Theme

  • ពេលតម្លើងចប់ វាមិនទាន់ ប្តូរអោយយើង នោះទេ ដោយតម្រូវអោយ យើងត្រូវ​ Apply Theme ដែលបានតម្លើង នោះសិន
  • ដូចនេះ សូមចូលទៅកាន់ Settings > Winterboard > Select Theme
  • ជ្រើសរើស Theme ដែលមានឈ្មោះ Pivot
  • រួចធ្វើការ Respring ជាការស្រេច។

បញ្ជាក់៖ សូមអាន និងអវុត្តអោយបាន ត្រឹមត្រូវ និងគ្រប់ ជ្រុងជ្រោយ ដើម្បីចៀសវាង នូវបញ្ហាផ្សេងៗ ដែល​​បង្កឡើង ដោយយថាហេតុ ហើយរាល់បញ្ហា ទាំងអស់ ដែលកើតមានឡើង គឺយើងខ្ញុំ មិនទទួល​ខុស​ត្រូវឡើយ!!!

សរុបមក តើអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះ Theme មួយនេះ? យ៉ាងណាមិញ ប្រសិនបើ មាន​​ចម្ងល់ត្រង់ណានោះ អាចបញ្ចេញជាមតិ នៅខាងក្រោមនេះបាន ហើយចំពោះ Theme ផ្សេងៗទៀត ទាំងប្រព័ន្ធ Android និង iOS នោះ យើងនឹងផ្សាយជូន នៅអត្ថបទក្រោយៗទៀត!

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

ដឹងតែប្លែកហ្មង ពេល​តម្លើង Theme Pivot នេះ​ហើយ!

  • ដោយ: Mai
  • 4:15 PM, 12 May
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ