EFC ប្រកាស​ប្រកួត​ DOTA2 ជ្រើស​រើស​ជើង​ឯក​ទៅ​ប្រកួត​នៅ​ម៉ាឡេស៊ី​​

សហព័ន្ធ​កីឡា​អឡិចត្រូនិក​កម្ពុជា (E-Sport Federation Cambodia) ​រៀប​ចំ​ការ​ប្រកួត​​​មកីឡាអេឡិចត្រូនិក​​លើ​វិញ្ញសា​ DOTA2 លើ​ដំបូង​​​ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំងតំណាង​ឲ្យ​កម្ពុជា​ទៅ​​ចូល​រួម​ប្រកួត​ថ្នាក់​អន្តរជាតិ​​នៅ​​ប្រទេស​ម៉ាឡេស៊ី​​ក្នុង​ព្រឹត្តិការណ៍​​ ASEAN Games for eSports 2016 ដែល​មាន​៧​ប្រទេស​ចូល​រួម​គឺ​​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ វៀតណាម និង​កម្ពុជា ដែល​​​នឹង​ប្រកួត​នៅ​ថ្ងៃ​ទី​២៨-២៩ ខែ​ឧសភា ខាង​មុខ​នេះ។

 

EFC ប្រកាស​ប្រកួត​ DOTA2 ជ្រើស​រើស​ជើង​ឯក​ទៅ​ប្រកួត​នៅ​ម៉ាឡេស៊ី​​

 

រាល់​អ្នក​ចុះឈ្មោះ​ទាំង​អស់​ត្រូវ​មាន​លិខិត​ឆ្លង​ដែន​(PASSPORT)​ ហើយ​ថ្ងៃ​ផុត​កំណត់​របស់​លិខិត​ឆ្លងដែន នោះត្រូវ​មាន​រយៈ​ពេល​លើស​ពី​៦​ខែ​ជា​ដាច់​ខាត។

 

រង្វាន់
អ្នក​ប្រកួត​ដែល​ឈ្នះ​ជើង​ឯក​ Tournament EFC​ នឹង​មាន​ឪកាស​បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ ASEAN​ Games for eSports​ 2016​។ លើស​ពី​នេះ​​ទៀត​ក្រុម​ជើង​ឯក​ទទួល​បាន​ការ​ឧបត្ថម្ភ​នូវ​ថ្លៃ​ធ្វើ​ដំណើរ ​ស្នាក់​នៅ ​និ​ង​អាហារ​​សម្រេាប់​​ទៅ​ប្រកួត​នៅ​ម៉ាឡេស៊ី។

 

ការ​ចុះ​ឈ្មោះ
) ការ​ចុះ​ឈ្មោះ​នឹង​ចាប់​ផ្នើម​នៅ​ថ្ងៃ​ទី​ ១២​ ខែ​ឧសភា​ ឆ្នាំ​ ២០១៦​ ដល់​ ថ្ងៃ​ទី​ ១៦​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៦។
) សូម​ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ​ ០៨៩ ៧៧៧ ៦៩៤ / ០៨៩ ៧៧៧ ៦៩៣ ដើម្បី​ចុះ​ឈ្មោះ។
) អ្នក​រៀប​ចំ​ការ​ប្រកួត​នឹង​ត្រូវ​ត្រួត​ពិនិត្យ​ទៅ​លើ​ក្រុម​នីមួយ​ៗ​ដើម្បី​ឲ្យ​មាន​លក្ខណៈ​ត្រឹម​ត្រូវ​ទៅ​តាម​លក្ខខណ្ឌ​​នៃ​ការ​ចុះ​ឈ្មោះ​។
)​ ថ្ងៃ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៦​

 

កាលវិភាគ និង ច្បាប់នៃការប្រកួត
) ក្រុមទាំងអស់ត្រូវចូលក្នុង Lobby អោយបានមុន១០នាទីមុនពេលចាប់ផ្ដើមប្រកួត។
)​ បើក្រុមណាដែលមិនបានរួចរាល់មុន ​​ Game ចាប់ផ្ដើមរយៈពេល​៥នាទី ក្រុម​នោះ​នឹង​ចាត់​ទុក​ថា​ចាញ់។
) ការប្រកួតនឹងមិនធ្វើឡើងសារជាថ្មីខណៈពេលដែល Creep wave ទី១ចេញមកឬ Firstblood ហើយ​ ។

 

ច្បាប់ជាក់លាក់
) វិញ្ញាសារ DOTA2។
) Game mode ដែលត្រូវប្រកួតគឺ Captains Mode (CM), Tournament Version។
) បោះកាក់ជ្រើសរើសខាង(Radiant or Dire)។
)​ ការប្រកួតជាលក្ខណៈចាញ់ថ្លាក់(Best of 1)។
)  ក្រុម​ណា​ដែល​កំទេចបន្ទាយ(Ancient) របស់​គូ​ប្រកួត​មុន​នឹង​ទទួលជ័យជំនះ​។ ករណី​ក្រុម​មួយ​ណា​ដែល​ព្យាយាម​ Disconnect ដោយ​មាន​បំណង ​ដូច​នេះ​ជ័យ​ជំនះ​​នឹង​ត្រូវ​បានទៅលើគូប្រកួតម្ខាងទៀត។
) Spectator mode ត្រូវកំណត់អោយ Game Delay ៥នាទី។
) អ្នកដែលចូលរួមប្រកួតទាំងអស់ត្រូវអាន នឹងគោរពទៅតាមច្បាប់ និងបទប្បញ្ញាតិក្នុងករណីដែលមិនបានត្រួតពិនិត្យច្បាស់លាស់ ហើយតវ៉ាបង្កើតជាបញ្ហាដល់ការប្រកួត នោះនឹងត្រូវដកសិទ្ធិចេញ។

 

ច្បាប់អំឡុងពេលប្រកួត
) ប្រសិនបើ player disconnect ក្នុងអំឡុងពេលប្រកួត Game​ និងត្រូវ pause រងចាំការ​ reconnect មក​វិញ​។ ក្នុងករណីក្រុមណាដែល Pause  ដោយគ្មានហេតុផលនឹងត្រូវទទួលពិន័យ​។​
) ក្រុមនិមួយៗមានចំនួននាទីសរុប១០នាទីសំរាប់ការ Pause។ បន្ទាប់ពីពេលវេលា Pause អស់ Game នឹង Resume លេងជាធម្មតាវិញ។
) ​ ករណីដែលសមាជិកទាំងអស់នៃក្រុមណា១បាន Disconnect ដោយអចេតនាចាំបាច់ត្រូវការតែ​ការ Pause ១សំរាប់រង់ចាំ។ ប្រសិនបើក្រុមដែលបាន Disconnect មិនបាន Reconnect ក្នុងរយៈពេល ១០ នាទីគឺត្រូវបានអស់សិទ្ធិក្នុងការប្រកួត។
) ​ នៅក្នុងករណី Server មានបញ្ហា, ការប្រកួតត្រូវបានបន្តពីការ Save ទុកចុងក្រោយ។ Player ណាដែលជា Host នឹងមាន Option រៀបចំការប្រកួតដើម្បីទាញយកឯកសារសកម្មភាពប្រកួតពេលដែល Player នោះធ្វើជា Host ម្តងទៀត ឯកសារសកម្មភាពប្រយុទ្ធត្រូវបានរក្សាទុកជារៀងរាល់នាទី។ក្នុង​ករណី​ដែល​ការ​ទាញយ​ក​ឯកសារ​សកម្មភាព​មិន​ដំណើរការ​ ក្រុមទាំង២នឹងត្រូវលេង Game ថ្មី​ឡើង​វិញ​ដោយ​ផ្អែក​ទៅលើ Hero ដែលបានរើសពីមុន។
) មិនអនុញ្ញាតអោយមាន គ្រូបង្វឹក មិត្តភ័ក្ត អ្នកគ្រប់គ្រង ឬអ្នកណាដែលទាក់ទង និងក្រុមនៅក្នុង Lobby ជាដាច់ខាត។

 

បទ​បញ្ជា​សម្រាប់​អត្តពលិក
) ក្នុងមួយក្រុមអាចមានសមាជិកបម្រុងម្នាក់
) អត្តពលិកម្នាក់មិនអាចចូលរួមប្រកួ​ត​ឲ្យ​ក្រុមផ្សេងដ៏ទៃទៀតក្នុងអំឡុងពេល Tournament។ ករណីខុសនឹងច្បាប់ក្រុមទាំង២​នឹងត្រូវដកសិទ្ធិចេញ។
)​ អ្នកប្រកួតដែលមានអាយុក្រោម ១៨ឆ្នាំត្រូវមានការអនុញ្ញាតពីអាណាព្យាបាល។

 

អត្តចរិត
) អ្នក​ប្រកួត​ទាំង​អស់​ត្រូវ​មាន​អត្តចរិត​សមរម្យ​ និងមាន​ភាព​រស់​រាយ​ទៅ​មជ្ឈដ្ឋាន​ជុំវិញ​ដូចជា​ អ្នក​ត្រួតពិនិត្យ​​ អ្នក​ចូល​រួមប្រកួត បុគ្គលិកការងារ និងទស្សនិកជនដែលចូលរួម។
) អ្នកប្រកួតទាំងអស់ហាមមិនអោយប្រើពាក្យមិនគួរសម ឬជេប្រមាថបូករួមទាំងការ Chat ក្នុងអំឡុងពេលប្រកួត។
) អ្នករៀបចំការប្រកួតមានសិទ្ធិកែប្រែ និងបញ្ឈប់ក្រុម ឬការប្រកួតគ្រប់ពេលដោយមានហេតុផលសមស្រប។

 

សូម​បញ្ជាក់​ថា គណៈកម្មការ​រៀប​ចំ​​មាន​សិទ្ធិ​កែ​ប្រែ​លក្ខ័ន្តិកៈ​ទាំង​អស់​ដោយ​ផ្អែក​លើ​ស្ថានភាព​​នៃ​សេចក្តី​សម្រេច​​ចុងក្រោយ។

 

អត្ថបទ៖ សុធា