របៀប​ធ្វើ​ចេក​ចៀន​ឆ្ងាញ់ ញ៉ាំ​ជាប់​មាត់​

ចេក​ចៀន​ជា​ចំណី​ក្រៅ​ពេល​​ស្រួយ​ឆ្ងាញ់​​មួយ​ ដែល​​អ្នក​អាច​​រក​ទិញ​​​ ឬ​ធ្វើ​ខ្លួន​ឯង​​ញ៉ាំ​ក៏​បាន​ពេល​ជួប​ជុំ​បង​ប្អូន មិត្តភ័ក្ដិ​​​​មាន​គ្នា​ច្រើន​។ សម្រាប់​ថ្ងៃ​នេះ​ អ្នក​នឹង​ដឹង​ពី​វិធី​​​ចម្អិន​​ចេក​ចៀន​​​រសជាតិ​ឆ្ងាញ់ ញ៉ាំ​ជក់​មាត់​តាម​​របៀប​ខាង​ក្រោម​នេះ៖ ​

គ្រឿង​ផ្សំ​៖
– ចេក ​មួយ​ស្និត​
– ម្សៅ​អង្ករ ២៥០​ក្រាម
– សាច់​ដូង​កោស​រួច​​ ២០០​ក្រាម
– ស្ករ​ស ៣០០​ក្រាម
– គ្រាប់​ល្ង​ស កន្លះ​​កូន​ចាន
– អំបិល​ ៤​ស្លាប​ព្រា​បាយ
– ទឹក​កំបោរ ១​​កូន​ចាន
– ខ្ទិះ​ដូង​ កន្លះ​​កូន​ចាន
– ប្រេង​​បំពង

របៀប​ធ្វើ​៖
– យក​ចេក​បក​សំបក​​ចេញ​​រួច​ពុះ​​​(បណ្ដោយ) ជា​ពីរ​ឬ​​បី​ចំណិត។
– លាយ​ម្សៅ​​អង្ករ ទឹក​កំបោរ​​កូរ​ចូល​គ្នា​ឲ្យ​សព្វ​ ដាក់​ស្ករ​ស អំបិល​ ខ្ទិះ​ដូង​​កូរ​​ឲ្យ​សព្វ​ រួច​ដាក់​សាច់​ដូង​ចូល​​និង​គ្រាប់​ល្ង​ចូល​ កូរ​ឲ្យ​សព្វ​ល្អ។
– ដាក់​​ខ្ទះ​កម្ដៅ​ប្រេង​ឲ្យ​ក្ដៅ​ល្មម យក​ចេក​​ដាក់​ច្របល់​ក្នុង​ទឹក​ម្សៅ​រួច​ដាក់​ចៀន​​ ទុក​ឲ្យ​​​ឡើង​ពណ៌​រាង​ត្នោត​បន្តិច រួច​ស្រង់​ចេក​មក អ្នក​នឹង​បាន​ចេក​ចៀន​ឆ្ងាញ់​​មួយ​ចាន៕

ប្រភព៖ sabay

  • របៀប​ធ្វើ​ចេក​ចៀន​ឆ្ងាញ់ ញ៉ាំ​ជាប់​មាត់​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:ចំនេះដឹង
Tags: