ម្ដាយ​ចិត្ត​ដាច់​ទុក​កូន​ចោល​ក្នុង​អគ្គិភ័យ​រត់​យក​រួច​ខ្លួន​ម្នាក់​ឯង​

​នៅ​សហរដ្ឋអាមេរិក​ស្ត្រី​ម្នាក់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​​ពី​បទ​​បោះបង់​អនីតិជន​ បន្ទាប់​ពី​តុលាការ​បាន​រក​ឃើញ​ថា​ ស្ត្រី​រូប​នេះ​ បាន​បោះបង់​កូន​ស្រី​របស់​ខ្លួន​ចោល​នៅ​ពេល​មាន​អគ្គិភ័យ​នៅ​ក្នុង​ផ្ទះ​ខ្លួន​ ដោយ​មិន​ព្យាយាម​ជួយ​សង្គ្រោះ​កូន​ តែ​រត់​យក​រួច​ខ្លួន​តែ​ម្នាក់​ឯង​ ។

នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នោះ​​ ​ស្ត្រី​ឈ្មោះ​​ Erica Rosello អាយុ​ ៣២ ឆ្នាំ​ខាងលើ​ បាន​រត់ចេញ​ពី​ផ្ទះ​របស់​ខ្លួន​ដែល​កំពុង​ឆាបឆេះ​ដោយ​អគ្គិភ័យ​នៅ​រដ្ឋ​ Miami ​តែ​ម្នាក់​ឯង​ ដោយ​​បោះបង់​កូន​ស្រី​​អាយុ​៦​ឆ្នាំ​​របស់​ខ្លួន​ចោល​ក្នុង​អគ្គិភ័យ​​ ហើយ​ឡើង​រថយន្ត​តាក់ស៊ី​ទៅ​ផ្ទះ​របស់​មិត្តភក្តិ​ខ្លួន​បាត់​ ។ នៅ​ពេល​ដែល​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ ពួកគេ​បាន​ជួយ​សង្គ្រោះ​ក្មេង​ស្រី​នោះ ដែល​បាន​សន្លប់​ដោយ​សារ​ស្រូប​យក​ផ្សែង​ខ្លាំង​ ហើយ​បញ្ជូន​ទៅ​កាន់​មន្ទីរ​កុមារ​ Nicklaus។
គួរ​បញ្ជាក់​ថា​ ស្ត្រី​ជា​ម្ដាយ​បាន​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នៅ​ក្នុង​ផ្ទះ​បាយ​ ហើយ​នាង​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​មន្ទីរ​ពេទ្យ​ដែល​កូនស្រី​សម្រាក​ព្យាបាល​ នៅ​ពេល​នាង​ទៅ​រក​កូន​ស្រី​ បន្ទាប់​ពី​ដឹង​ថា​ នាង​នៅ​រស់​នៅ​ឡើយ។ នៅ​ក្នុង​សាល​សវនាការ​ស្ត្រី​រូប​នេះ​ បាន​សម្រក់​ទឹក​ភ្នែក​ចំពោះ​កំហុស​របស់​ខ្លួន​ ហើយ​បើ​តាម​លោកស្រី​ Tabio​ដែល​ជា​ម្ដាយ​របស់​ស្ត្រី​ខាង​លើ​ បាន​ឲ្យ​ដឹង​ថា​​ Rosello មាន​ជំងឺ​បាក់​ទឹកចិត្ត​តាំង​ពី​កំណើត​ ហើយ​នាង​បាន​គិត​ថា​ កូន​ស្រី​របស់​នាង​បាន​ស្លាប់​​បាត់បង់​ជីវិត​ទៅ​ហើយ​ ។

ម្ដាយ​ចិត្ត​ដាច់​ទុក​កូន​ចោល​ក្នុង​អគ្គិភ័យ​រត់​យក​រួច​ខ្លួន​ម្នាក់​ឯង​ ម្ដាយ​ចិត្ត​ដាច់​ទុក​កូន​ចោល​ក្នុង​អគ្គិភ័យ​រត់​យក​រួច​ខ្លួន​ម្នាក់​ឯង​

ប្រែ​សម្រួល​ ៖ Sophany

ប្រភព​ ៖


  • ម្ដាយ​ចិត្ត​ដាច់​ទុក​កូន​ចោល​ក្នុង​អគ្គិភ័យ​រត់​យក​រួច​ខ្លួន​ម្នាក់​ឯង​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:វីដេអូ
Tags: