Taeyang បាន​សុំទោស​ចំពោះ​ការចោទប្រកាន់​មក​លើ​គាត់​ពី​បញ្ហា​ប្រកាន់​ជាតិសាសន៍

 

អ្នក​ដែល​និយម​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ​​កំពុង​តែ​មាន​ការ​ផ្ដោត​ខ្លាំង​ទៅ​លើ​​ដំណឹង​ថ្មី​បំផុត​​ជុំ​វិញ​បញ្ហា​របស់ Taeyang ដែលល​ជា​សមាជិក​របស់​ក្រុម​ចម្រៀង​បុរស​ Big Bang ដែល​ត្រូវ​​​បាន​ចោទ​ប្រកាន់​រឿង​ប្រកាន់​ជាតិសាសន៍​បន្ទាប់​បាន​បង្ហោះ​ឃ្លីប​មួយ​ក្នុង​គណនី​ Instagram របស់​គាត់។

អ្វី​ដែល​ទំនង​នឹង​កើត​កើត​ឡើង​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​​គឺ​ Taeyang បាន​បញ្ចប់​ដោយ​​ការ​ធ្វើ​អោយ​មនុស្ស​ជាច្រើន​អាក់​អន់​ចិត្ត​ដែល​គាត់​នឹក​ស្មាន​មិនដល់។​ ការ​ប្រើប្រាស់​កម្មវិធី​ដែល​អនុញ្ញាត​អោយ​អាច​អោយ​អ្នក​ដទៃ​ស្គាល់​ពី​មុខមាត់​ពិត​របស់​គាត់ Taeyang បាន​​ធ្វើ​ខ្លួន​ដូច​ជា​ Kanye West ​ហើយ​ជូន​ពរ​អ្នក​គាំ​ទ្រ​របស់​គាត់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។ អ្វី​ៗ​ដំណើរ​ការ​ធម្មតា​ល្អ​ទេ​ រហូត​ដល់​ពេល​មួយ​​ដែល​តារា​ចម្រៀង​រូប​នេះ​បាន​ចាប់​ផ្ដើម​ធ្វើ​តម្រាប់​តាម​ការ​យំ​របស់​សត្វ​ស្វា។

មនុស្ស​ជាច្រើន​បាន​​បាន​យក​រឿង​នេះ​​ជា​បទ​ល្មើស​ធំ​មួយ​ចំពោះ​ទង្វើ​របស់ Taeyang ការ​ធ្វើ​ត្រាប់​តាម​តារា​ចម្រៀង​ Rap ដ៏​ល្បី​ល្បាញ​មួយ​រូប​ ដោយ​ពួក​គេ​ចាត់​ទុក​ថា​ជា​ការ​រើស​អើង​។​ ដោយ​ទទួល​រង​ប្រតិកម្ម​បែប​នេះ​ពី​អ្នក​គាំ​ទ្រ​ចំពោះ​ការ​បង្ហោះ​របស់​គាត់​ Taeyang រំពេច​នោះ​ក៏​បាន​​លុប​ចេញ​នូវ​​ឃ្លីប​នោះ​ហើយ​សរសេរ​ការ​សុំ​អភ័យទោស។

ទោះបី​ជា​​រឿង​រ៉ាវ​បាន​ដោះ​ស្រាយ​រួច​ទៅ​ហើយ​ក្ដី អ្នក​ដែល​និយម​អនឡាញ​​បាន​រក្សាទុក​ឃ្លីប​នោះ​រួ​ច​ទៅ​ហើយ​​ពី​គណនី Instagram របស់​គាត់​ ហើយ​បាន​ផ្សព្វផ្សាយ​វា​ទៅ​ក្នុង​បណ្ដាញ​សង្គម​ដទៃ​ទៀត។ ពួក​យើង​​អាច​ត្រឹម​តែ​សង្ឃឹម​ថា​​ការ​ប៉ះ​ទង្គិច​នេះ​នឹង​​បញ្ចប់​ត្រឹម​នេះ​ទៅ​ចុះ។

តើ​លោក​អ្នក​គិត​យ៉ាង​ណា​ដែរ​ចំពោះ​បញ្ហា​នេះ?​ តើ​ Taeyang​ លេង​សើច​ជ្រុល​ណាស់​មែន​ទេ​? ឬ​ក៏​វា​ជា​​ការ​ប្រកាន់​ជ្រុល​របស់​ពួកគេ?

Taeyang បាន​សុំទោស​ចំពោះ​ការចោទប្រកាន់​មក​លើ​គាត់​ពី​បញ្ហា​ប្រកាន់​ជាតិសាសន៍

ប្រភពៈ

ដោយៈ Gemini Fleta ​


  • Taeyang បាន​សុំទោស​ចំពោះ​ការចោទប្រកាន់​មក​លើ​គាត់​ពី​បញ្ហា​ប្រកាន់​ជាតិសាសន៍已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:វីដេអូ
Tags: