អាជ្ញាធរ​សម្អាត​ច្រាំងទន្លេ​មុខ​ព្រះបរមរាជវាំង មុន​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​ព្រះករុណា​

​អាជ្ញាធរ​រាជធានី​កំពុង​មមាញឹក​បោស​លាង​សម្អាត​ច្រាំងទន្លេ​បាសាក់​តំបន់​មុខ​ព្រះបរមរាជវាំង ដើម្បី​លើកកម្ពស់​អនាម័យ​ផង បរិស្ថាន​ផង នៅមុន​ពេលដែល​កម្ពុជា​នឹង​ប្រារព្ធ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី​។​

​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​ព្រះករុណា​គម្រប់​៦៣ យាង​ចូល​៦៤ ព្រះវស្សា នឹងត្រូវ​រៀបចំឡើង​ចំនួន​៣​ថ្ងៃ​ដោយ​ចាប់ផ្តើម​ថ្ងៃទី​១៣ ដល់​ថ្ងៃទី ១៥ ខែឧសភា​៕

អាជ្ញាធរ​សម្អាត​ច្រាំងទន្លេ​មុខ​ព្រះបរមរាជវាំង មុន​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​ព្រះករុណា​