សម្តេច ហ៊ុន សែន នឹងពិភាក្សាជាមួយ​មេដឹកនាំ​វៀតណាមលើ​រឿងទប់ស្កាត់បទល្មើស​ព្រៃឈើ

សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីបិទសន្និបាត​ការងារ​ក្រសួង​កសិកម្មនៅ​ថ្ងៃនេះ ថា សម្តេចមាន​គម្រោង​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រីថ្មី​របស់​វៀតណាម Nguyen Xuan Phuc នាក្រៅ​កិច្ច​ប្រជុំ​ រុស្ស៊ី-អាស៊ាន នៅ​ក្រុង​ Sochi ប្រទេស​រុស្ស៊ី នា​សប្តាហ៍​ក្រោយ។ សម្តេច បាន​លើក​ឡើងថា សម្តេច​នឹងលើក​ឡើង​ពីកិច្ច​សហប្រតិបត្តិ​ការទប់ស្កាត់​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​នៅ​តាម​តំបន់ព្រំដែន​ជាមួយ​វៀតណាម។ ជាមួយ​គ្នានេះ សម្តេច​ ហ៊ុន សែន លើក​ទឹក​ចិត្ត​ឲ្យ​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​ ចេះ​ធ្វើ​ការ​ងារ​ជាមួយ​សហគមន៍ព្រៃឈើដើម្បី​ការពារ​ធន​ធាន​ធម្ម​ជាតិ៕​