ពិត​ជា​ទាក់ទាញ​នឹង​កញ្ញា Christina Grimmie ទទួល​បាន​លំដាប់​ថ្នាក់​លេខ​៣​នៃ​កម្មវិធីThe Voice U.S Season 6

Christina Grimmie ជា​ជនជាតិ​អាមេរិក​ ដែល​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត និង​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​មួយ​រូប។ ដោយសារ​តែ​សម្លេង​ដ៏​ពីរោះ​រួម​ទាំង​ការ​ច្នៃ​ប្រឌិតនៃ​បទចម្រៀង​ បាន​ធ្វើ​គេ​​ស្គាល់​នាង​តាម​រយៈ​ប្រព័ន្ធ Youtube ​ក្នុង​ក្រុម zeldaxlove64 កាល​ពី​ឆ្នាំ 2009 ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ​ក្រុម​របស់​នាង​តែងតែ​យក​បទ​ល្បី​ៗយក​មក Cover រួមទាំងការ​កែ​សម្រួល​សាច់​ភ្លេង​ថ្មី និង​ស្តាយ​ច្រៀង​ថ្មី​មួយ​ផ្សេង​ទៀត​ ក្រៅ​ពី​ម្ចាស់​ដើម ដូចជា​បទ Girl on Fire, Just Dream, Counting Stars, Stay និង​មាន​បទ​ជា​ច្រើន​ទៀត ដែល​នាង​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ចាប់​អារម្មណ៍​ និង​គាំទ្រ​ក្រុម​របស់​នាង​ជា​ខ្លាំង។
បទ Girl on Fire

បទ Just Dream

បទ Counting Stars

បទ Stays

បន្ទាប់​មក​ក្នុង​ឆ្នាំ 2014 នាង​បាន​សម្រេច​ចិត្ត ចូល​រួម​ក្នុង​កម្មវិធី​ប្រកួត​ចម្រៀង​លំដាប់​ពិភព​លោក The Voice U.S។ ក្នុង​ការ​ប្រកួត​វគ្គ​ដំបូង Blind Audition នាង​បាន​លើក​យក​បទ​របស់ Miley Cyrus យក​មក​ប្រកួត​គឺ​បទ “Wrecking Ball” បាន​ធ្វើ​ឲ្យ​គណៈកម្មការ​ទាំង​៤​ ពេញចិត្ត​ជា​ខ្លាំង ដូចជា  Blake Shelton,  Shakira,  Usher, និង Adam levin ដោយ​បាន​ពេញចិត្ត​​សម្លេង​របស់​នាង។ ទន្ទឹម​នឹង​នោះ​ផង​ដែរ​នាង​ក៏បាន​ជ្រើសរើស​យក​លោក  Adam Levin ជា​អ្នក​បង្វឹក​រូប​នាង​បន្ថែម​ ដើម្បី​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ត រហូត​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រាត់​នៃ​កម្មវិធី​ The Voice U.S។

ជាចុងក្រោយ​នៃ​កម្មវិធី​នាង​បាន​ទទួល​បាន​លំដាប់​ទី៣ នៃ​កម្មវិធី The Voice U.S ​លេខ​ពីរ​បាន​ទៅ Jake Worthington និង​លោក Josh Kaufman ជា​អ្នក​ឈ្នះ​ពានរង្វាន់​រដូវ​កាល​ទី ៦៕
ចង់​ដឹង​ថា​ពេល​នោះ​នាង​ធ្វើ​បាន​ល្អ​ប៉ុណ្ណា​ក្នុង​កម្មវិធី​ The Voice ដូច្នេះ​សូម​ទស្សនា​ទាំង​អស់គ្នា​៖
បទ Wrecking Ball

បទ Counting Stars

បទ I Won’t Give Up

បទ Dark Horse

បទ Apologize

បទ Somebody That I Used to Know

Final Result of The Voice Season 6

អត្ថបទដោយៈ សូររីកា
ប្រភព៖  & Youtube


  • ពិត​ជា​ទាក់ទាញ​នឹង​កញ្ញា Christina Grimmie ទទួល​បាន​លំដាប់​ថ្នាក់​លេខ​៣​នៃ​កម្មវិធីThe Voice U.S Season 6已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:កីឡា
Tags: