គួរ​ប្រយ័ត្ន​!​ ផ្អាក​ដំណើរការ​បន្ទប់​ជណ្តើរ​យន្ត​៣០​ថ្ងៃ​ហើយ​ទើប​ដឹង​ថា​មាន​មនុស្ស​នៅ​ក្នុង​នោះ​ តែ​ហួស​ពេល

ស្រ្តី​ម្នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ស្លាប់​នៅ​ក្នុង​បន្ទប់​ជណ្តើរ​យន្ត រយៈពេល​៣០​ថ្ងៃ​ក្រោយ​ដែល​បន្ទប់​ជណ្តើរ​យន្ត​នោះ​ត្រូវ​បាន​គេ​ផ្តាច់​ចរន្ត​អគ្គិសនី​ផ្អាក​ដំណើរការ​។ ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​នៅ​អាគារ​ស្នាក់នៅ​មួយ​កន្លែង​នា​​ទីក្រុង​ស៊ីអាន​ ខេត្ត​សានស៊ី​ ភាគ​ពាយ័ព្យ​ប្រទេស​ចិន។

គួរ​ប្រយ័ត្ន​!​ ផ្អាក​ដំណើរការ​បន្ទប់​ជណ្តើរ​យន្ត​៣០​ថ្ងៃ​ហើយ​ទើប​ដឹង​ថា​មាន​មនុស្ស​នៅ​ក្នុង​នោះ​ តែ​ហួស​ពេល

គួរ​រំលឹក​ថា​ នៅ​ថ្ងៃ​ទី​៣០​ ខែ មករា​ កម្មករ​ថែទាំ​អាគារ​នេះ​ពីរ​នាក់​ បាន​បិទ​ចរន្ត​អគ្គិសនី​បន្ទប់​ជណ្តើរ​យន្ត ហើយ​ចេញ​ទៅ​ធ្វើ​ការ​ត្រួតពិនិត្យ​បញ្ហា​នៅ​កន្លែង​ផ្សេង​ ដោយ​មិន​បាន​ធ្វើ​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ថា​តើ​មាន​មនុស្ស​នៅ​ក្នុង​បន្ទប់​ជណ្តើរយន្ត​ឬ​អត់។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​០១ ខែ មិនា​ ពោល​គឺ​៣០​ថ្ងៃ​ក្រោយ​មក​ នៅ​ពេល​ដែល​កម្មករ​ទាំង​ពីរ​នាក់​នេះ​ ត្រលប់​មក​ជួសជុល​បន្ទប់​ជណ្តើរយន្ត​ខាង​លើ​វិញ​ ក៏​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​ស្លាប់​នៅ​ក្នុង​បន្ទប់​ជណ្តើរយន្ត​នោះ​ ។
ស្រ្តី​ដែល​ស្លាប់​នោះ​មាន​អាយុ​៤៣ឆ្នាំ រស់​នៅ​តែ​ម្នាក់​ឯង​នៅ​ក្នុង​អាគារ​ស្នាក់នៅ​នោះ​។ ចំណែក​ឯ​កម្មករ​ទាំងពីរ​នាក់​នោះ​ ក៏​ត្រូវ​បាន​ឃាត់​ខ្លួន​ បន្ទាប់​ពី​ប្រទះ​ឃើញ​សាកសព​របស់​ស្រ្តី​រង​គ្រោះ​ផង​ដែរ​ ព្រោះ​អាជ្ញាធរ​ធ្វើ​ការ​សន្និដ្ឋាន​ថា​ ការ​ស្លាប់​របស់​ស្រ្តី​ខាងលើ​គឺ​មួយ​ផ្នែក​បណ្តាល​មក​ពី​ការ​ធ្វេសប្រហែស​របស់​កម្មករ​ទាំងពីរ​រូប​នោះ​ ដែល​នេះ​ជា​បទ​មនុស្សឃាត​ដោយ​អចេតនា​ ។
គួរ​បញ្ជាក់​ថា​ ប្រទេស​ចិន​មាន​កំណត់ត្រា​មិន​ល្អ​ ក្នុង​ផ្នែក​សុវត្ថិភាព​​ក្នុង​កន្លែង​ការងារ ដោយ​ហេតុ​ថា​ជាប្រចាំ​​ នីតិវិធី​ និង​ការ​អនុវត្ត​ដើម្បី​សុវត្ថិភាព​ តែង​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុកដាក់​ឡើយ​​។ ជាក់ស្តែង​កាល​ពី​ខែ​កក្កដា​ ស្រ្តី​ម្នាក់​បាន​ស្លាប់​នៅ​ពេល​ដែល​នាង​ត្រូវ​បាន​ស្រូប​ដោយ​ជណ្តើរយន្ត​ផង​ដែរ​។

ប្រែ​សម្រួល​ ៖ Sophany
ប្រភព​ ៖


  • គួរ​ប្រយ័ត្ន​!​ ផ្អាក​ដំណើរការ​បន្ទប់​ជណ្តើរ​យន្ត​៣០​ថ្ងៃ​ហើយ​ទើប​ដឹង​ថា​មាន​មនុស្ស​នៅ​ក្នុង​នោះ​ តែ​ហួស​ពេល已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:បច្ចេកវិទ្យា
Tags: