ព្រឹត្តិការណ៍ TECH OFFLINE 4G​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រុង​ភ្នំពេញ

ព្រឹត្តិការណ៍ TECH OFFLINE 4G​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រុង​ភ្នំពេញ



ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ​ឆ្នាំ​២០១៦​ នាទី​ក្រុងភ្នំពេញ ​មិត្ត​ហ្វូ​ន​( Metfone )​ដែល​ជា​ក្រុមហ៊ុន​ទូរ​គមនាគមន៍​ដ៏​ធំ​មួយ បាន​ធ្វើជា​ម្ចាស់ផ្ទះ​នូវ​ព្រឹត្តិការណ៍ Tech Offline 4G ប្រកបដោយ​ជោគជ័យ ជាមួយ​នឹង​គំនិត​ប្លែកៗ ​ ដែល​បង្ហាញ​ជូន​ដោយ​ក្រុមការងារ​នៅ​ក្នុង​វិស័យ​ទូរ​គមនាគមន៍​ក្នុង​ទិសដៅ​នៃ​ការប្រើប្រាស់ ទូរស័ព្ទ​ចល័ត​ជាមួយ​នឹង​បច្ចេកវិទ្យា 4G LTE, ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ​ បាន​ជ្រើស​យក​ទស្សនៈ​នៃ​ការ​ឆ្ពោះ​ទៅកាន់​អនាគតកាល​ជាមួយ​ភាព​ជាក់ស្តែង។

ក្នុង​ព្រឹត្តិការណ៍​ទាំងមូល​ត្រូវ​បាន​រៀបចំ​ធ្វើជា​ទីក្រុង​មួយ​ប្រកបដោយ​បច្ចេកវិទ្យា​ខ្ពស់ ដែល​ចែកចេញជា ៣​ ទីតាំង​សម្រាប់​គ្រប់​អតិថិជន​ទាំងអស់​ក្នុងការ​ស្រាវជ្រាវ និង​រីករាយ​ជាមួយ​សេវាកម្ម 4G។ នៅក្នុង​ទីតាំង​នីមួយៗ​ត្រូវបាន​រចនា​ឡើង​ទៅ​តាម​តម្រូវការ ​និង​ភាពងាយស្រួល​របស់​អតិថិជន។ អ្វីដែល​ទាក់ទាញ​ជាងគេ​នោះ​គឺ​ទីតាំង​ដែល​ជា​កន្លែង​សម្តែង​របស់​ក្រុម​រាំ​អន្តរជាតិ (LED dancing) បង្ហាញ​អំពី​បច្ចេកវិទ្យា 4G LTE។

នៅក្នុង​ព្រឹត្តិការណ៍​នោះ​ផងដែរ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បានប្រកាស​អំពី​ទិសដៅ​របស់ខ្លួន​ក្នុងការ​ធ្វើ​ឲ្យ​បច្ចេកវិទ្យា 4G LTE កាន់​តែមាន​ប្រជាប្រិយភាព​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​អនាគត​ដ៏​ឆាប់ៗ។

នាពេល​បច្ចុប្បន្ននេះ មាន​ចំនួន​ប្រជាជន​ប្រើប្រាស់ មិត្ត​ហ្វូ​ន 4G LTE នៅតាម​តំបន់​ដាច់​ស្រយាល​ប្រហែល៩២​%​ និង១០០​% ​នៅ​តាម​បណ្តា​ទី​រួម​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ទាំងនេះ​នឹង​ធ្វើ​ឲ្យ​ប្រជាជន​ទាំងអស់​ទទួល​បាន​នូវ​សេវាកម្ម​អ៊ីនធឺណិត​តាម​ទូរស័ព្ទ​ដៃ​យ៉ាង​លឿន​បំផុត​នៅ​គ្រប់តំបន់​ទូទាំង​ប្រទេស។

រាល់​គ្រប់​ស៊ីម​កាត 4G LTE អាច​រកបាន​នៅ​តាម​បញ្ជរ​​របស់​មិត្ត​ហ្វូ​ន​ទាំង១២២ និង​តាម​បណ្តា​ទីតាំង​ចែកចាយ​ជាង២០០​ សាខា​ផ្សេងទៀត ដែល​ធ្វើ​ឲ្យ​លោកអ្នក​កាន់តែ​ងាយស្រួល​ក្នុងការ​ផ្លាស់ប្តូរ។

បន្ថែម​ពីនេះ​ទៀត រាល់​អតិថិជន​ថ្មី​ទាំងអស់​របស់ Metfone ចាប់តាំងពី​ដើមឆ្នាំ ២០១៦​ ស៊ីម​កាត​របស់​លោកអ្នក​នឹង​ប្តូរ​ទៅ​ស៊ីម 4G LTE ដោយ​ស្វ័យប្រវត្តិ​។​

ជាមួយ​យុទ្ធសាស្ត្រ​ដ៏​រឹងមាំ​ក្នុង​ការជំរុញ​ឲ្យ​ប្រជាជន​កម្ពុជា​កាន់តែ​ស្គាល់​បច្ចេកវិទ្យា 4G LTE​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ផ្តល់​ឲ្យ​អតិថិជន​នូវ​គម្រោង​កញ្ចប់​សេវាកម្ម​ដ៏​ល្អ និង​មាន​ល្បឿន​លឿន​បំផុត​ដែលមាន​តម្លៃ​ដូច​គម្រោង 3G ផងដែរ​។ ការប្រើប្រាស់​ស៊ីម 4G LTE លោក​អ្នកនឹង​ទទួលបាន​ល្បឿន​អ៊ីនធឺណិត​កាន់តែ​លឿន ជាមួយ​តម្លៃ​នៅ​ដដែល។ ដូចជា លោកអ្នក​អាច​រីករាយ​ទស្សនា​ខ្សែភាពយន្ត​តាម​អ៊ីនធឺណិត​ដោយ​ចំណាយ​តិចជាង $1 ប៉ុណ្ណោះ ស្មើ​​នឹង 10% នៃ​សំបុត្រ​នៅក្នុង​រោងកុន​។​

មិត្ត​ហ្វូ​ន គឺជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​សន្សំ​ថ្ម​ចាប់ពី 20% រហូតដល់ 30%
ដែល​ធ្វើ​ឲ្យ​អតិថិជន​ឈប់​បារម្ភ​អំពី​ការ​អស់​ថ្ម​ទូរស័ព្ទ​តទៅទៀតបាន​។ ក្រុមហ៊ុន​ក៏បាន​បំពាក់​នូវ​បច្ចេកវិទ្យា Metro Ethernet Full-MPLS នៅ​ទូទាំង 25 ខេត្ត​ក្រុង ដោយ​ពង្រីក​ទៅតាម​បណ្តា​ស្រុក​នីមួយៗ​ផ្សេងទៀត ដែល​អាច​ទទួលបាន​កម្រិត​ល្បឿន 1Gbps និង​ប្រើ​បច្ចេកវិទ្យា DWDM រហូតដល់​400GB ក្នុង​មួយ​វិនាទី​។​

ព្រឹត្តិការណ៍​នេះ ក៏បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ថ្នាក់ដឹកនាំ អ្នកមុខអ្នកការ បណ្តា​អង្គការ​ធំៗ និង​អ្នក​ស្រឡាញ់​ចូលចិត្ត​បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន​នៅ​ទូទាំងប្រទេស​ផងដែរ​។ ជាមួយនឹង​ការច្នៃប្រឌិត​ថ្មី​ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ផ្លាស់ប្តូរ​ប្រកបដោយ​ជោគជ័យ​ពី​ព្រឹត្តិការណ៍​ដ៏​សាមញ្ញ​មួយ​ទៅជា​ព្រឹត្តិការណ៍​នៃ​ការបង្កើត​ថ្មី​ដើម្បី​បន្ត​ការពង្រឹង​តំណែង​របស់ខ្លួន​ដែល​ឈានមុខ​គេ​ផ្នែក​ទូរគមនាគមន៍​នៅក្នុង​ប្រទេស​កម្ពុជា៕
ព្រឹត្តិការណ៍ TECH OFFLINE 4G​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រុង​ភ្នំពេញ

ព្រឹត្តិការណ៍ TECH OFFLINE 4G​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រុង​ភ្នំពេញ

ព្រឹត្តិការណ៍ TECH OFFLINE 4G​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រុង​ភ្នំពេញ

ព្រឹត្តិការណ៍ TECH OFFLINE 4G​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រុង​ភ្នំពេញ