ស្ថានភាព​បន្ទប់​គេង​បែបណា បំផ្លាញ​សុខភាព​

6 Videos


បន្ទប់គេងជាកន្លែងដែលអ្នកគួរបានគេងលក់ស្កប់ស្កល់ដើម្បីពេលក្រោកឡើងមកស្រស់ស្រាយ ។ ប៉ុន្តែមានមនុស្សមិនតិចទេដែលមិនមិនអាចគេងលក់ស្កប់ស្កល់ ។ មូលហេតុអាចមកពីសភាពរាងកាយអារម្មណ៍ ភាពតានតឹងនិងវត្ថុមួយចំនួនដែលជះឥទ្ធិពលនិងបំផ្លាញការ គេងលក់របស់អ្នកបាន ។

ស្ថានភាព​បន្ទប់​គេង​បែបណា បំផ្លាញ​សុខភាព​

-បច្ចេកវិជ្ជាៈ ទូរស័ព្ទទំនើប ទូរទស្សន៍ ថេបឡេត ពន្លឺពីអេក្រង់បច្ចេក វិជ្ជាទាំងនេះអាចធ្វើឲ្យការផលិតសារធាតុមេឡាថូនីនដែលជះឥទ្ធិពលដល់ការគេងលក់របស់អ្នកធ្វើការថយចុះទើបវាធ្វើឲ្យអ្នកពិបាកគេងលក់ ។
-ភួយក្រាស់ពេក : ការពិតភួយធ្វើឲ្យរាងកាយកក់ក្តៅនិងងាយគេងលក់ ។ ប៉ុន្តែប្រសិនបើភួយក្រាស់ឬធ្ងន់ពេកអាចនាំឲ្យសីតុណ្ហភាពរាងកាយខ្ពស់និងជះផលមិនល្អចំពោះការគេង ។

-ពណ៌ជញ្ជាំង :
ប្រសិនជញ្ជាំងបន្ទប់គេងជាពណ៌ក្រហម ពណ៌ស្វាយ ពណ៌ប្រផេះ ពណ៌ត្នោត ឬ ពណ៌មាស ។ ពណ៌ទាំងនេះអាចជះឥទ្ធិពលចំពោះការគេងលក់ ។ ពណ៌បន្ទប់ដែលសមស្របអាចជួយដល់ ការគេងលក់ស្កប់ស្កល់គឺពណ៌ខៀវផ្ទៃមេឃ ។
-នាឡិការោទ៍ : ទោះដឹងថាការបានគេងបន្ថែមក្រោពីចុចនាឡិកាបន្ថែម ១៥ នាទី ជាអារម្មណ៍ល្អៗ ប៉ុន្តែការពិតជាការបែងចែកចំណែកការគេងលក់ដែលមានគុណភាពធ្វើឲ្យអ្នកមានអារម្មណ៍នឿយហត់ជាងការគេងលក់លក់ក្រោកមកភ្លាមៗទៅទៀត ។

-ពូក :
មានផលអាក្រក់ចំពោះការគេងលក់និងបង្កអាការឈឺខ្នង ។ ដូច្នេះគួរប្តូររាល់ ៨-១០ ឆ្នាំម្តង ។
-សាកថ្ម : ការសាកថ្មឧបករណ៍ណាក៏ដោយដែលមានពន្លឺពណ៌ផ្ទៃមេឃឬពណ៌សុទ្ធតែរំខានដល់ការគេងលក់បាន ។

-សំរាម :
ប្រសិនបន្ទប់គេងមានសំរាមតែងផ្តល់ផលមិនល្អដល់ការគេងលក់ ។
-ខ្នើយ : បើប្រើខ្នើយដែលមិនមានគុណភាព មិនថាទន់ឬរឹងពេកវានឹងធ្វើឲ្យកើតអាការឈឺសាច់ដុំដែលអាចនាំឲ្យឈឺខ្នងបាន ។ ដូច្នេះគួរចំណាយប្រាក់ទិញខ្នើយមានគុណភាពល្អមកប្រើល្អជាង ។

-សត្វចិញ្ចឹម :
អ្នកដែលតែងយកសត្វចិញ្ចឹមទៅគេងជាមួយភាគច្រើនគេងលក់មិនស្កប់ ។ ដូច្នេះគួរឲ្យសត្វចិញ្ចឹមមានកន្លែងរស់នៅដាច់ដោយឡែក ។
-អ្នកដែលគេងជាមួយ : សំឡេងស្រមុកឬការដណ្តើមភួយគ្នាក៏អាចធ្វើឲ្យគេងមិនស្កប់ដែរ ។ ដូច្នេះគួរពិចារណារឿងការជ្រើសរើសគ្រែគេង គួរមានទំហំធំ ភួយក៏គួរមានគ្រប់គ្នាដើម្បីឲ្យការគេងមានគុណភាព គ្មានការរំខាន ៕