សិស្ស​ប្រឡង​ចូលរៀន​ពេទ្យ ​ប្រើ​កាមេរ៉ា​សើ​ុ​ប​ការបើក​ចាក់​ពេល​ប្រឡង​

6 Videos


និសិត្សថៃ ៣ នាក់ត្រូវបានចាប់បាននៅពេលកំពុងប្រឡងចូលរៀនសាលាពេទ្យ ។ ព័ត៌មាននេះកំពុងល្បីនៅលើទំព័រសារព័ត៌មានជាច្រើនក្នុងប្រទេសថៃ ។ មេប្រយោគបានចាប់បានសិស្សដែលប្រើកាមេរ៉ាបំពាក់ក្នុងដងវ៉ែនតានិងធ្វើតំណភ្ជាប់ជាមួយនាឡិកាវ័យ ឆ្លាតដែលសិស្សពាក់នៅដៃ ។

សិស្ស​ប្រឡង​ចូលរៀន​ពេទ្យ ​ប្រើ​កាមេរ៉ា​សើ​ុ​ប​ការបើក​ចាក់​ពេល​ប្រឡង​

សិស្សទាំងនេះបានប្រើកាមេរ៉ាក្នុងដង៉ែនតាបញ្ជូនសំណួរទៅមនុស្សមួយក្រុមនៅខាងក្រៅឲ្យជួយឆ្លើយសំណួររួចក្រោយមកផ្តល់ចម្លើយមកវិញតាមនាឡិការដៃវ័យឆ្លាត ។ នេះពិតជាវិធីដ៏ឆ្លាតមួយ ប៉ុន្តែទោះជាយ៉ាងនេះក្តីគេត្រូវបានចាប់បានហើយរឿងនេះកំពុងល្បីខ្លាំងផងដែរនៅតាមបណ្តាញសង្គមក្រោយពេលនាយកសាកលវិទ្យាល័យ Rangsit University គឺលោក Arthit Ourairat បានបង្ហោះរូបភាពពីឧបករណ៍លួចចម្លងក្នុងពេលប្រលងនៅក្នុងទំព័រហ្វេសប៊ុករបស់លោក ។

គួរបញ្ជាក់ថាសិស្សទាំងនោះបានចំណាយថវិកាចំនួន ២២ ៧០០ ដុល្លារ ទិញឧបករណ៍ទាំងនេះ ។ អ្នកលេងបណ្តាញសង្គមបានរិះគន់ខ្លាំងចំពោះសិស្សទាំងនោះព្រោះការប្រឡងចូលរៀនពេទ្យគេត្រូវការសិស្សនិសិត្សដែលមានចំណេះដឹងពិតប្រាកដ ។ ទង្វើបែបនេះ អាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាជននៅថ្ងៃក្រោយ ៕ សុផល