បី​កូន​តូចមក​ឱ្យ​ប៉ូលិស​​​ជួយ លែងទ្រាំហើយ!

រាជធានី​ភ្នំពេញ ​៖ ​ស្ត្រី​ម្នាក់​មាន​ស្នាម​ជាំ​របួស​ពេញ​ខ្លួន​​ និង​​ឆូត​នឹង​ក្រចកដែលនាង​អះអាង​ថា ត្រូវ​​ប្តី​វាយ​ធ្វើបាប​យ៉ាងខ្លាំង និងបាន​​បី​​កូន​ស្រី​អាយុ​៨​ខែ​​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ប្ញស្សី​កែវ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ​ឧសភា ​​២០១៦ ដើម្បី​សុំ​លែងលះ​​គ្នា ។

ស្ត្រី​​រងគ្រោះ​ខាងលើ​ឈ្មោះ​​ចាន់ ណា​រ៉ា​ អាយុ​៣២​ឆ្នាំ ​​​មានទីលំនៅ​ផ្ទះ​គ្មាន​លេខ​ក្រុម​​២ ភូមិ​មិត្តភាព សង្កាត់ប្ញស្សី​កែវ ខណ្ឌប្ញស្សី
កែវ ​មាន​​ប្តី​ឈ្មោះងួ​ន សុខ ​អាយុ​៣៥​ឆ្នាំ ​អតីត​ប៉ូលិស​នៅ​ក្រុង​តា​ខ្មៅ​ ​ ។

បើតាម​តាម​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប​ទាំង​​ទឹកភ្នែក​ថា នាង​និង​ប្តី​​​រៀប​ការ​​ហើយ​រួម​រស់នៅ​ជាមួយ​គ្នា​បាន​រយៈ​​២​ឆ្នាំ​មក​ហើយ ដោយ​បានកូន​ស្រី​អាយុ​៨​ខែម្នាក់ ​។ ​កា​រស់នៅ​ជាមួយ​គ្នា​ មុន​ដំបូង​ល្អូក​ល្អិន​ណាស់​ តែ​ពេល​បានកូន​​មួយ លោក​ប្តីមិន​គិតពី​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​នោះ​​ទេ គិតតែ​​ពី​ដើរ​លេង​ផឹកស៊ីចាយ ​មិន​ដែល​មាន​សេចក្តីសុខ​ មាន​តែ​ភាព​រកាំរកូស​ឈ្លោះ​​ទាស់ទែង​ និង​ប្រើ​ហិ​ង្សា​ មក​​លើរូបគាត់​​ស្ទើ​រាល់ថ្ងៃ​ ។

ស្ត្រី​​ប្រពន្ធ​​​បន្ត​​ថា នៅ​វេលា​ម៉ោង​ប្រមាណ​០៦​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ​ឧសភា គាត់​មាន​​បំណង់​ចង់​ឱ្យ​​ប្តី​ធ្វើការ​ និង​​​រៀបចំ​ឯកសារ​ឱ្យ​ប្តី​ទៅ​ដាក់​ពាក្យ ​តែ​ប្តី​មិន​ព្រមក៏​​​កើត​ទៅ​ជា​​ទំនាស់​ពាក្យ​សម្តី​គ្នា ហើយ​ប្តីបានចាប់​​វាយ​មក​លើ​គាត់​តែ​ម្តង ​។ ​ដោយ​ទ្រាំ​នឹង​ការ​ប្រើ​ហិ​ង្សា​នេះ​មិន​បាន គាត់​​បាន​ធ្វើ​ដំណើរ​មក​ប្តឹង​នគរបាល​សុំ​លែងលះ​​ ។​

ទោះបីជា​យ៉ាងណា អ្នក​យក​ព័ត៌មាន​​ពុំ​ទទួល​បានការ​បំភ្លឺ​ពី​អ្នក​បុរស​ជា​ប្តី​បានឡើយ ​៕