រសៀល​នេះ ភ្លើង​ឆេះ​ព្រៃ​នៅ​ទល់មុខ​ទីបញ្ជាការ PM ស្រុក​ប្រាសាទបាគង

ខេត្តសៀមរាប ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា​នៅ​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​១២ ឧសភា​នេះ ភ្លើង​ឆេះ​ព្រៃ​បាន​រាលដាល​យ៉ាង​ខ្លាំង​នៅ​ទល់មុខ​ទីបញ្ជាការ​កងរាជអាវុធហត្ថ (PM) ស្ថិត​ក្នុងភូមិ​ថ្លុក ស្រុក​ប្រាសាទបាគង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​ពេល​នេះ សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​កំពុង​រួម​គ្នា​ជួយ​បាញ់​ទឹក​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ដែល​មិន​ទាន់​ដឹង​ពី​មូលហេតុ ដើម្បី​កុំ​ឲ្យ​រាលដាល​មក​ដល់​ផ្ទះ​អ្នក​ភូមិ ៕