រូបភាពនិងវីដេអូកូនភ្លោះប្រុសស្រីមួយគូរៀបអាពាហ៍ពិពាហ៍ធ្វើឲ្យអ្នកលេង Facebook ភ្ញាក់ផ្អើល

កាល​ពី​ថ្មី​ៗ​នេះ​មាន​ការ​ចែក​រំលែក​នូវ​រូបភាព​ជាច្រើន​សន្លឹក​ទាក់​ទង​ទៅ​នឹង​ពិធី​រៀប​​អាពាហ៍ពិពាហ៍​​​របស់​ក្មេង​ប្រុស​ស្រី​ជនជាតិ​ថៃ​មួយ​គូ​ដែល​មាន​អាយុ​មិន​ដល់ ៥ ឆ្នាំ​ផង បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍​ និង​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង។

បើ​តាម​ប្រភព​ពី​ ទំព័រ​ Facebook មួយ​ដែល​មាន​ឈ្មោះ​ថា วันนี้ทที่ปากน้ำโพพ ​​​​​បាន​ឲ្យ​ដឹង​ថា​ពិធី​អាពាហ៍​ពិពាហ៍​នេះ​គ្រាន់​​តែ​ជា​ពិធី​​​ឧបកិច្ច​រវាង​​កូន​ភ្លោះ​ស្រី​ប្រុស​មួយ​គូ​ដែល​មាន​អាយុ ៣ ឆ្នាំ ​រស់​នៅ​ក្នុង​សង្កាត់​ Nakhon Sawan (นครสวรรคค์) ខណ្ឌ Mueang Nakhon Sawan ក្រុង Nakhon Sawan ប្រទេស​ថៃ ​តែ​ប៉ុណ្ណោះ។

បើ​តាម​រយៈ​រូប​ភាព​នឹង​វីដេអូ​បាន​បង្ហាញ​នូវ​​បរិយាកាស​ដ៏​រីករាយ​ អម​ជាមួយ​នឹង​ស្នាម​ញញឹម​នៃ​អ្នក​ដែល​បាន​​ចូល​​រួម​ក្នុង​កម្មវិធី​នេះ​ បើ​ទោះ​បី​ជា​វា​មិន​មែន​ជា​អាពាហ៍​ពិពាហ៍​ពិត​ប្រាកដ​មួយ​ក៏​ដោយ។ ចង់​ដឹង​ទេ​ថា​បរិយា​កាស​ទាំង​មូល​នៅ​ក្នុង​ពិធី​នេះ​មាន​សភាព​យ៉ាង​ណា សូម​​ទស្សនា​រូបភាព​នឹង​វីដេអូ​ទាំង​អស់​គ្នា ៖​

ទស្សនាវីដេអូ ៖

บรรยากาศสั้นๆดูแล้วสร้างรอยยิ้มกับงานแต่งงานของน้องเพทายและน้องไพลิน อังเดชาวัฒน์ คู่เด็กหญิงเด็กชายฝาแฝดครอบครัวอังเดชาวัฒน์เด็กแฝดเมืองปากน้ำโพ นครสวรรค์ (กด HD เพื่อความคมชัด)

Posted by on Friday, November 13, 2015

 

ក្រៅ​រូប​ភាព​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​នេះ​ក៏​នូវ​មាន​រូបភាព​ Pre-Wedding ដ៏​គួរ​ឲ្យ​ស្រលាញ់​របស់​ពួក​គេ​ទាំង​ពីរ​ផង​ដែរ

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​ បើ​តាម​ឯក​សារខ្លះៗ បាន​ឲ្យ​ដឹង​ថា​ពិធី​នេះ​គឺ​គេ​ប្រារព្ធ​ឡើង​ដើម្បី​បំពេញ​កិច្ច​ចំពោះ​កូន​ភ្លោះ​ប្រុស​ស្រី​តែ​ប៉ុណ្ណោះ ដោយ​គេ​គិត​ថា​ពេល​ដែល​កូន​ភ្លោះ​ប្រុស​ស្រី​បែប​នេះ​គឺ​ដោយ​សារ​ពួក​គេ​មាន​និស្ស័យ​ស្នេហ៍​ពី​អតីតជាតិ ដូចនេះ​ដើម្បី​បំពេញ​បំណង​ពួក​គេ​ ហើយ​ដើម្បី​ឲ្យ​ពួក​គេ​រស់​នៅ​បាន​សុខ​​គេ​ត្រូវ​តែ​ប្រារព្ធ​ធ្វើ​ពិធី​នេះ​ឡើង តែ​វា​មិន​ជា​ការ​រៀប​ការ​ពិត​ប្រាកដ​នោះ​ទេ។​ ពិធី​​ ​បែប​នេះ​ក៏​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល និង​ការ​ជជែក​វែក​ញែក​​ជា​ច្រើន​ជុំ​វិញ​បញ្ហា​នេះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ Facebook ម្ដង​រួច​មក​​ហើយ។

អត្ថបទដោយ ៖ បុរសកម្សត់
ប្រភព ៖

  • រូបភាពនិងវីដេអូកូនភ្លោះប្រុសស្រីមួយគូរៀបអាពាហ៍ពិពាហ៍ធ្វើឲ្យអ្នកលេង Facebook ភ្ញាក់ផ្អើល已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:ចំនេះដឹង
Tags: