Ronaldo វិនិយោគ​​ទុន​ប្រមាណ​៥៤លាន​ផោន​ដើម្បី​បើក​សណ្ឋាគារ​

ក្រោយ​ពី​វ័យ​កាន់​ជ្រេ​ទៅ​ពេល​នេះ​កីឡាករ​ Cristiano Ronaldo ចាប់​ផ្ដើម​ខ្វាយ​ខ្វល់​ពី​អនាគត​របស់​គេ​ក្រោយ​បញ្ចប់​អាជីព​បាល់​ទាត់​ ។

ដោយ​ថ្មីៗ​នេះ​កីឡាករ​ Ronaldo បាន​វិនិយោគ​ទុន​ប្រមាណ​ជា​៥៤​លាន​ផោន​ដើម្បី​បើក​សណ្ឋាគារ​ក្នុង​ទី​ក្រុង​ចំនួន​៣​គឺ​នៅ​ទីក្រុង​ Lisbon (ព័រទុយហ្គាល់) , ទីក្រុង​ Madrid (អេស្ប៉ាញ) , ទីក្រុង​ New York ( សហរដ្ឋ​អាមេរិក ) ។ យ៉ាង​ណា​ក្នុង​គម្រោង​នេះ​ Ronaldo បាន​ធ្វើ​សហការ​ជាមួយ​ក្រុម​ហ៊ុន​ Pestana Hotel Group ។

ដោយ​ក្នុង​កិច្ចប្រជុំ​នោះ​កីឡាករ​ Ronaldo បាន​និយាយ​ « អាជីព​របស់​ខ្ញុំ​គឺ​ជា​កីឡាករ​បាល់​ទាត់​ ប៉ុន្តែ​ជីវិត​មិនមែន​បែប​នេះ​រហូត​ទេ​ ដូចនេះ​ខ្ញុំ​ត្រូវ​គិត​ពី​គម្រោង​អនាគត​ខ្ញុំ​ក្រោយ​បញ្ចប់​អាជីព​មួយ​នេះ​ ខ្ញុំ​ត្រូវ​ខ្វល់​ដល់​កូន​ប្រុស​ខ្ញុំ​និង​គ្រួសារ​ខ្ញុំ​ » ។

គួរ​បញ្ជាក់​ថា​សណ្ឋាគារ​ដំបូង​របស់​ Ronaldo និង​ត្រូវ​បើក​នៅ​រដូវ​ក្ដៅ​ឆ្នាំ​២០១៦​នៅ​ក្នុង​ប្រទេស​ព័រទុយហ្គាល់​ដែល​ជា​ស្រុក​កំណើត​របស់​គេ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Ronaldo វិនិយោគ​​ទុន​ប្រមាណ​៥៤លាន​ផោន​ដើម្បី​បើក​សណ្ឋាគារ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:ជីវិតនិងសង្គម
Tags: