គុណប្រយោជន៍​របស់​គ្រាប់​ឈូក​សម្រាប់​ជា​ឱសថ​ការពារ​ជំងឺមហារីក​ថ្លើម​

គ្រាប់​ឈូក​មាន​ប្រយោជន៍​ខាង​ឱសថ​ខ្ពស់​ណាស់​សម្រាប់​សុខភាព គ្រូពេទ្យ​បុរាណ​មានជំនឿថា វា​ជួយ​ប៉ូវ​កម្លាំង​កែរោគ​ឈឺសន្លាក់​ផ្សេងៗ បំបាត់​ក្តៅ​ក្នុង​បំបាត់​ស្រេកទឹក​។​

ចំណែកឯ​ក្រុមគ្រូពេទ្យ​ បុរាណ​ចិន​វិញ​បានឱ្យដឹងថា គ្រាប់​ឈូក​ជួយ​ប៉ូវ​ក្រលៀន លំពែង បេះដូង និង ថ្លើម ដែល​ស្របគ្នា​នឹង​កិច្ច​ស្រាវជ្រាវ​នៅក្រៅ​ប្រទេស​ដែល​បញ្ជាក់ថា សារធាតុ​អេ​ន​ធី​អក់​ស៊ី​ដេ​ន​នឹង​ជួយ​ការពារ និង ប៉ូវ​ថ្លើម​ជាពិសេស​ថ្លើម​ដែល​ត្រូវ​បញ្ចោ​ញ​សារធាតុ​ដែលជា​ភ្នាក់ងារ​រំញ្ញោច​ឱ្យ​កើត​មហារីក​ថ្លើម​ចេញពី​រាងកាយ​ទើប​ការ​ទទួលទាន​គ្រាប់​ឈូក​អាច​ការពារ​ការកើត​ម​ហា​រីក​។​

គ្រូពេទ្យ​ជំនាញ​បានឱ្យដឹងថា សារធាតុ​អាហារ​សំខាន់ៗ​ដែលមាន​នៅក្នុង​គ្រាប់​ឈូក​គឺ មាន​ប្រូតេអ៊ីន​ខ្ពស់​រហូត​ទៅដល់​២៣​ភាគរយ (​ចំពោះ​ទម្ងន់​ស្ងួត​១០០​ក្រាម​) ទើប​វា​ជា​ប្រភព​ប្រូតេអ៊ីន​ដូចគ្នា​នឹង​ការ​ទទួល​ទាន​​សណ្តែកសៀង​។​

មូល​ហេតុដែល​ធញ្ញជាតិ​ប្រភេទ​នេះ​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដល់​មនុស្សលោក​នោះ គឺមាន​ការស្រាវជ្រាវ​មួយ​គេ​បាន​រកឃើញថា គ្រាប់​ឈូក​មាន​សារធាតុ​អេ​ន​ធី​អក់​ស៊ី​ដេ​ន​ក្នុង​បរិមាណ​ខ្ពស់​ដែល​សារធាតុ​នេះ​មាន​គុណ​សម្បត្តិ​ជាច្រើន​យ៉ាង​ដូចជា ជួយ​បង្អង់​ដំណើរ​ចុះខ្សោយ​នៃ​អវយវៈ និង ស្បែក​ជួយ​ការពារ​រោគ​មហារីក​ជាពិសេស​មហារីក​ថ្លើម​៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • គុណប្រយោជន៍​របស់​គ្រាប់​ឈូក​សម្រាប់​ជា​ឱសថ​ការពារ​ជំងឺមហារីក​ថ្លើម​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:សុខភាព
Tags: