អាហារ​៤​ប្រភេទ​សម្រាប់​ថ្លើម​រឹងមាំ

ថ្លើម​មាន​តួនាទី​ជា​ច្រើន​នៅ​ក្នុង​រាងកាយ វា​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​និង​អរម៉ូន។ មួយ​វិញ​ទៀត​វា​មាន​តួនាទី​បន្សាប​រឺ​ច្រោះ​ជាតិ​អាល់កុល​និង​ថ្នាំ​ចេញ​ពី​ឈាម និង​ផលិត​ប្រូតេអ៊ីន។ ម្យ៉ាង​វិញ​ទៀត​វា​ធ្វើ​ការ​ខ្លាំង​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ការ​ការ​ពារ​ផល​ប៉ះពាល់​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​និង​ជាតិ​ពុល​ផ្សេងៗ។ ប៉ុន្តែ​ពេល​ខ្លះ​វា​ក៏​ធ្វើ​ការ​ច្រើន​ជ្រុល​ក្នុង​ការ​សម្រួល​ដំណើរ​ការ​សុខភាព​របស់​យើង។ ខាង​ក្រោម​នេះ​គឺ​អាហារ​៥​ប្រភេទ​ដែល​ជួយ​សម្អាត​ថ្លើម​របស់​អស់​លោក​អ្នក​បាន៖
១ បន្លែ​បៃតង
បន្លែ​បៃតង​គឺ​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​ក្លរូហ្វីល (Chlorophyll) ដែល​មាន​ទំនួល​ខុសត្រូវ​ជួយ​លាង​សម្អាត​ដំណើរការ​នៃ​ថ្លើម​កំរិត​ទី​២​នៃ​ការ​បំបាត់ជាតិពុល។ ការ​បំបាត់​ជាតិ​ពុល​គឺ​មាន​ន័យ​ដល់​ការ​បំលែង​ជាតិ​ពុល​ទៅ​ជា​កាក​សំណល់​បញ្ចេញ​ចោល​តាម​រយៈ​លាមក ឬ​ ទឹកនោម។

២ ខ្ទឹម​ស
ខ្ទឹម​ស​ផ្ទុក​ទៅ​ដោយ​សារ​ជាតិ Selenium និង សារជាតិ allicin។ សារ​ជាតិ​ចិញ្ចឹម​ទាំង​២​នេះ​ជួយ​ការពារ​ថ្លើម​ពី​សារ​ធាតុ​ពុល​ផ្សេងៗ និង ជួយ​ដល់​ការ​ដំណើរ​ការ​បំបាត់​ជាតិ​ពុល។ មួយ​វិញ​ទៀត​ខ្ទឹម​ស​ផ្ទុក​ទៅ​ដោយ​ស្ពាន់ធ័រ​ដែល​បង្កើន​សារធាតុ​អង់ស៊ីម​នៅ​ក្នុង​ថ្លើម​ដែល​មាន​ភារកិច្ច​ទាញ​យក​សារធាតុ​ពុល​ចេញ​ពី​រាងកាយ។

៣ ផ្លែ​ក្រូចថ្លុង (Grapefruit)
ផ្លែ​ក្រូចថ្លុង​ផ្ទុក​ទៅ​ដោយ​សារ​ជាតិ ​naringenin ដែល​ជា​មូលហេតុ​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​នៅ​ក្នុង​ថ្លើម​ជា​ជាង​ការ​រក្សា​ទុក។ ហើយ​វា​ក៏​មាន​សារធាតុ​បំបាត់​ជាតិ​ពុល​និង​វីតាមីនCដែល​ល្បីល្បាញ​ក្នុង​ការ​សម្អាត​ថ្លើម។

៤ ផ្លែ​ប័រ (Avocado)
ផ្លែ​ប័រ​ផ្ទុក​ទៅ​ដោយ​សារ​ជាតិGlutathione ដែល​ជួយ​លើក​កំពស់​សុខភាព​ថ្លើម​ដោយ​បង្កើន​កម្លាំង​សម្អាត និង ការ​ថែ​រក្សា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជាតិ​ពុល។ តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​បញ្ជាក់​អោយ​ឃើញ​ថា​ការ​ទទួលទាន​ផ្លែ​ប័រ​ពី១​ទៅ​២​ផ្លែ​ក្នុង​១​សបា្តហ៍​យ៉ាង​ហោច​ណាស់​អនុវត្ត​អោយ​បាន​១​ខែ​អាច​ជួយ​ជួសជុល​ការ​ខូចខាត​នៃ​ថ្លើម៕

ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖


  • អាហារ​៤​ប្រភេទ​សម្រាប់​ថ្លើម​រឹងមាំ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:កីឡា
Tags: