ជនសង្ស័យ​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ករណី​គ្រឿងញៀន ​ហើយ​បញ្ជូន​ទៅកាន់​តុលាការ

ជនសង្ស័យ​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ករណី​គ្រឿងញៀន ​ហើយ​បញ្ជូន​ទៅកាន់​តុលាការ



សៀមរាប ៖ មនុស្ស​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​ខេត្ត​រួម​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​ជីក្រែង​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​និង​ចាត់ចែង​ឲ្យ​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន​ស្ថិត​នៅ​ចំណុច​ភូមិ​ក្របី​រៀល ឃុំ​ជីក្រែង ស្រុក​ជី​ក្រែង​ខេត្តសៀមរាប ហើយ​បាន​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ក្នុង​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦។

លោក​វ​រសេនី​យ៍ ទោ អ៊ុំ​សា​អាត ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ដែរ​ថា ជនសង្ស័យ​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​រួមមាន​​ទី​១ ឈ្មោះ អ៊ុំ​វី​ ភេទ ប្រុស កើត​នៅឆ្នាំ​១៩៩០ ​មុខរបរ​គ្មាន ធ្វើស្រែ​មាន​ទី​លំនៅ​ភូមិ​ស្រម៉​ ឃុំ​ជីក្រែង ស្រុក​ជីក្រែង ​ឃាត់ខ្លួន​នៅ​ម៉ោង​១៦​និង​១០​នាទី​ថ្ងៃ​ទី​១១​ ខែឧសភា ​ឆ្នាំ​២០១៦ ​ពី​បទ​ចាត់ចែង ទី​២ ឈ្មោះ ហុង​ប៊ុន​វ៉ា​ ភេទប្រុស កើត​នៅ​ឆ្នាំ​១៩៨៧ មុខរបរ​គ្មាន​រស់​នៅ​ភូមិអន្លុង​សំណរ​ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ឃាត់ខ្លួន​នៅ​ម៉ោង​១៦​និង​១០​នាទី​ថ្ងៃទី​១១​ ខែឧសភា​ ឆ្នាំ​២០១៦​ពីបទ​ជួញដូរ ទី​៣ ឈ្មោះ ម៉ៅ មាំ ភេទ​ប្រុស​ ​កើត​ឆ្នាំ ១៩៨៨ មុខរបរ​ជាងឈើ រស់នៅ​ភូមិ ប្រសាទ​ឃុំ កំពង់ក្តី​ស្រុក​ជី​ក្រែ ឃាត់ខ្លួន​នៅ​ម៉ោង​១៧​និង​១០​នាទី​ថ្ងៃទី​១១ ​ខែឧសភា​ ឆ្នាំ​២០១៦ ​ពី​បទ​ជួញដូរ ​ទី​៤​ឈ្មោះ​ឃ្លាំង​ចិន ភេទប្រុស កើត​នៅ​ឆ្នាំ ១៩៨៣​មុខរបរ​ធ្វើស្រែ រស់​នៅ​ភូមិ ប្រសាទ​ឃុំ កំពង់​ក្តី​ស្រុក​ជី​ក្រែ ឃាត់ខ្លួន​នៅ​ម៉ោង​១៨​និង​១០​នាទី​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១៦​ពី​បទ​ចាត់ចែង ទី​៥ ឈ្មោះ តូច​បញ្ញា​ភេទ ប្រុស កើត​នៅ​ឆ្នាំ​១៩៨៣ មុខរបរ​គ្មាន រស់​នៅ​ភូមិ ប្រសាទ​ឃុំ កំពង់ក្តី​ស្រុក​ជី​ក្រែ ឃាត់ខ្លួន​នៅ​ម៉ោង​១៨​និង​១០​នាទី​ថ្ងៃទី​១១​ ខែឧសភា​ ឆ្នាំ​២០១៦​ពីបទ​ចាត់ចែង។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​​នៅ​រសៀល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦​នេះ​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕