បំពក់ភ្លើង​គោ​ពី​យប់​រហូតដល់​ភ្លឺ​ មិន​ពន្លត់​​ រាល​ឆេះ​ផ្ទះ​មួយ​ខ្នង​ម៉ត់, ម្ចាស់​ផ្ទះ​បាន​ត្រឹម​ទ្រហោយំ

បំពក់ភ្លើង​គោ​ពី​យប់​រហូតដល់​ភ្លឺ​ មិន​ពន្លត់​​ រាល​ឆេះ​ផ្ទះ​មួយ​ខ្នង​ម៉ត់, ម្ចាស់​ផ្ទះ​បាន​ត្រឹម​ទ្រហោយំ

ពោធិ៍សាត់ ​៖ ​ផ្ទះ​កសិករ​មួយ​គ្រួសារ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ ​រួម​ទាំង​​​​​ម៉ូតូ​មួយ​គ្រឿង​ និង​កង់​មួយ​គ្រឿង​​ផង​ដែរ​ ដោយសារ​តែ​ម្ដាយមីង​នៅ​ផ្ទះ​ ក្បែរ​ដុត​បំពក់ភ្លើង​គោ​ពី​យប់​មិន​បាន​ពន្លត់​រាល​ឆេះ​ស្រប​ពេល​ពួកគាត់​មិន​នៅផ្ទះ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​​ម៉ោង​១​និង​៣១​នាទី​រសៀល​ថ្ងៃ​ទី​១១​ ខែ​ឧសភា ឆ្នាំ​២០១៦​ ស្ថិត​ក្នុង​ភូមិ​ក្ដាត ឃុំ​មេទឹក ​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់។

បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​៖ ​​​ផ្ទះ​ ដែល​ត្រូវ​ភ្លើង​ឆេះ​អស់​ផ្ទះ​នោះ មាន​ម្ចាស់​​ឈ្មោះ ធូ សាន អាយុ​៥១​ឆ្នាំ ភេទ​ស្រី ​រស់នៅ​ភូមិ​ខាងលើ ​​​មាន​កូន​ក្នុង​បន្ទុក​ពីរ​នាក់។ ផ្ទះ​​នេះ​​​ជញ្ជាំង​ស្លឹក​ ប្រក់​ស័ង្កសី ​ក្រាល​ក្ដារ ​​ទំហំ​៤​គុណ​៥​​ម៉ែត្រ ​​ហើយ​សម្ភារៈ​ក្នុង​ផ្ទះ​ ត្រូវ​ភ្លើង​ឆេះ​​​​ទាំង​អស់​​ ​ក្នុង​នោះ​មាន​មុង​ កន្ទេល ​ភួយ​ខ្នើយ ​ខោអាវ​ ចាន​ឆ្នាំង អង្ករ​៥០​គីឡូក្រាម ​រួម​ទាំង​មធ្យោបាយ​ចិញ្ចឹមជីវិត​ គឺ​ម៉ូតូ​វ៉េវ ​មួយ​គ្រឿង​ ​និង​កង់​មួយ​គ្រឿង​ផង​ដែរ។

បើ​តាម​មន្ត្រី​រដ្ឋបាល​ប៉ុស្តិ៍​មូលដ្ឋាន​​​ បាន​ឲ្យ​ដឹង​ថា ​កាលពី​ក្បាល​ព្រលប់​ថ្ងៃ​ទី​១០ ​ខែ​ឧសភា ​​ ​ម្ដាយមីង​របស់​គ្រួសារ​រងគ្រោះ​នៅ​ផ្ទះ​ក្បែរ​នោះ ​បាន​ដុត​ភ្លើង​បំពក់​ផ្សែង​ឲ្យ​គោ​របស់​គាត់​​កុំឲ្យ​មូស​ខាំ។ លុះ​​​ភ្លឺ​ឡើង​ខាង​ម្ដាយមីង​យក​គោ​ទៅ​​​ឲ្យ​​ស៊ី​​ស្មៅ​ មិន​បាន​ពន្លត់​ភ្នក់ភ្លើង​​​នោះ​ទេ​ ​ទើប​ធ្វើ​ឲ្យ​គល់​អុស​ឆេះ​ងំ​ដដែល​ ​ស្រប​ពេល​​ម្ចាស់ផ្ទះ​​​រងគ្រោះ​មិន​​​នៅផ្ទះ​ ​​និង​មាន​ធ្លាក់​ខ្យល់​តិច​ ក៏​បង្កើត​ទៅ​ជា​ផ្កាភ្លើង​ឆេះ​គល់​អុស​នោះ​ខ្លាំង​ៗ​​​ទៅ​ប៉ះ​សំរាម​ក្បែរ​ផ្ទះ​ស្ត្រី​រងគ្រោះ បណ្ដាល​ឲ្យ​ឆេះ​រាល​ដល់​​​ផ្ទះ​កើតហេតុ​យ៉ាង​សន្ធោសន្ធៅ។ ភ្លាមៗ​នោះ ​ក៏​មាន​ការ​​​​​ផ្អើល​ឆោឡោ​​ដល់​អ្នក​ជិត​ខាង ​​ប៉ុន្តែ​បាន​​ត្រឹមតែ​ជួយ​ពន្លត់​មិន​ឲ្យ​រាលដាល​ឆេះ​បន្ត​ទៅ​ផ្ទះ​ផ្សេងៗ​ទៀត។ ដោយឡែក​ម្ចាស់ផ្ទះ​ត្រឡប់មកវិញ​បាន​ត្រឹមតែ​ទ្រហោ​យំ​សោក​ស្ដាយ​ផ្ទះ​ និង​សម្បត្តិ​តែប៉ុណ្ណោះ៕