ចាប់បាន​ជនបរទេស ២ នាក់ លាក់​គ្រឿងញៀន​ជាង ១ គីឡូក្រាម

6 Videos

ថ្នាំញៀនប្រភេទ កាកូអ៊ីន ចំនួន ៧០ ដុំ ទម្ងន់ ១២៧៧ ក្រាម ៤១ ដែលជនល្មើស លេប លាក់ទុកក្នុងពោះត្រូវបានឆេករកឃើញនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និង ឃាត់ខ្លួនជនល្មើសជាជបរទេស ២ នាក់ ។ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលផែនការងារ គ្រឿង ញៀន បានឲ្យដឹង នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០១៦ នេះថា៖មានជនជួញដូរគ្រឿងញៀន ជាតិនីហ្សេរីយ៉ា ចំនួន ២ នាក់ ត្រូវបានបង្ក្រាប និងចាប់ខ្លួន ហើយអ្វីដែលនឹកស្មានមិនដល់នោះ គឺគ្រឿងញៀន ប្រភេទកាកូអីុន ជាង ១ គីឡូក្រាម ត្រូវបានពួកនេះ លេបលាក់ចូលក្នុងពោះ ។

ចាប់បាន​ជនបរទេស ២ នាក់ លាក់​គ្រឿងញៀន​ជាង ១ គីឡូក្រាម

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ជនជួញដូរគ្រឿងញៀនទាំង ២ នាក់ ត្រូវបានបញ្ជូន ទៅកាន់តុលាការនៅថ្ងៃនេះ ក្រោយបង្ក្រាបបាន នៅព្រលានយន្តហោះអន្តរជាតិ កាលពីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដែលធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។

ចាប់បាន​ជនបរទេស ២ នាក់ លាក់​គ្រឿងញៀន​ជាង ១ គីឡូក្រាម

លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានបញ្ជាក់ថា”អនុវត្តន៍តាមបទបញ្ជាររបស់ នាយ ឧត្ដម សេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងការដឹកនាំបញ្ជារផ្ទាល់របស់លោករួម ជាមួយ លោក ខៀវ សាម៉ន ព្រមទាំងមានការសម្របសម្រួលរបស់ព្រះរាជអាជ្ញារងអមសាលា ដំបូង រាជធានី នៅវេលាម៉ោង ១៥ ម៉១៥ នាទី ថ្ងៃទី ៩ ឧសភា ឆ្នាំ២០១៦ កម្លាំងជំនាញរបស់ មន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយអង្គភាពគយនិងនគរបាលអន្តោប្រវេសន៍ ច្រក ទ្វារ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចាប់ឃាត់ខ្លួន ជនជាតិនីហ្ស៊េរីយ៉ា ២ នាក់ដែលក្នុងនោះ ជនសង្ស័យទី១ ឈ្មោះ 0KAFOR IFEANYI ANTHONY និង ទី២ ឈ្មោះADIBE PASCHAL បន្ទាប់ពីធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រកឃើញនិងដកហូត ថ្នាំញៀនប្រភេទ កាកូអ៊ីន ចំនួន ៧០ ដុំ ទម្ងន់ ១២៧៧ ក្រាម ៤១ ដែលជនល្មើស លេបលាក់ទុកក្នុងពោះ ៕ដេវីត