ជោគជតា​ស្នេហា និង អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ វក ២០១៦ សម្រាប់​អ្នក​កើត​ឆ្នាំថោះ

អ្នកកើតឆ្នាំថោះ ក្នុងឆ្នាំនេះមានជោគស្នេហាល្អប្រពៃណាស់ គឺជាឆ្នាំមង្គលការ, ជាឆ្នាំទំនាក់ទំនងស្នេហា និងជាឆ្នាំកើតកូនពូនជាចៅ ។ ដូច្នេះគ្រួសារអ្នកកើតឆ្នាំថោះមួយចំនួនធំនឹងមានបន្ថែមសមាជិកថ្មីឬក៏នៅកន្លែងប្រកបការងារមានមិត្តភក្តិច្រើន ប៉ុន្តែរឿងរ៉ាវស្នេហាប្រសិនបើងប់ងលជ្រុលអាចប្រែជាទុក្ខ ។

ខែកុម្ភៈ អាចមានជនខិលខូចប៉ងបំផ្លិចបំផ្លាញជោគស្នេហានិងជោគអាពាហ៍ពិពាហ៍ ។ ដូច្នេះទាំងអ្នកនៅលីវនិងអ្នករៀបការហើយត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ។ ម្យ៉ាងទៀតនៅពេលដែលបានទទួលជោគល្អហើយក៏ត្រូវយកចិត្តទុកដាក់ផងដែរនូវរាល់ទំនាក់ទំនងព្រោះឲ្យតែមានការយោគយល់និងចេះស្រឡាញ់គ្នាទៅវិញទៅមកទើបចំណងស្នេហាអាចគង់វង្សបានយូរអង្វែង ។

ខែកញ្ញា អ្នកនៅលីវនឹងមានអ្នកមានមុខខ្ពង់ខ្ពស់ណែនាំឱ្យស្គាល់គូកំណាន់ចិត្តរហូតបានរៀបអាពាហ៍ពិពាហ៍ទៀតផង ។ ចំណែកឯអ្នកដែលរៀបការហើយនឹងបានជួបតែសេចក្តីសុខដុមរមនា ៕គ.ឡេង

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • ជោគជតា​ស្នេហា និង អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ វក ២០១៦ សម្រាប់​អ្នក​កើត​ឆ្នាំថោះ已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:ចំនេះដឹង
Tags: