Taeyeon ក្រុម Girls’ Generation ផ្ទុះ​កំហឹង​ជាមួយ​អ្នក​លួច​ចូលក្នុង​គណនី Instagram របស់​នាង​

6 Videos


ថ្មីៗនេះតារាចម្រៀងក្នុងក្រុម Girls’ Generation នាង Taeyeon បាននិយាយធ្ងន់ៗទៅកាន់ជនអនាមិកដែលលួចចូលក្នុងគណនី Instagram របស់នាងថា «កុំមករញ៉េរញ៉ៃជាមួយ Instagram របស់ខ្ញុំ» ។

ដោយសារតែមួយរយៈពេលថ្មីៗនេះ គណនី Instagram របស់ស្រីស្អាត Taeyeon មានភាពមិនប្រក្រតីដោយមានទម្រង់ខ្លះត្រូវបានផ្លាស់ប្ដូរទាំងសូម្បីតែនាងផ្ទាល់ក៏មិនបានដឹងខ្លួនដែរ ដូចនេះហើយទើបតារាចម្រៀងរូបនេះបានសរសេរសារខ្លីមួយនៅក្នុង Instagram របស់នាងដោយមានខ្លឹមសារថា «…បើខ្ញុំមិនធ្វើវា តើអ្នកណាធ្វើ?…សូមកុំធ្វើដូចនេះទៀត…» ។

ទាក់ទងជាមួយគ្នានេះដែរ Taeyeon បានពន្យល់ពីបញ្ហាមិនប្រក្រតីមួយចំនួននៅលើគណនី Instagram របស់នាងថា នាងមិនដែលបានកំណត់ការបង្ហោះរូបថតក្នុង Instagram ដោយស្វ័យប្រវត្តឡើយប៉ុន្តែពេលនេះវាបានកើតមានឡើងដោយស្នាដៃជនអនាមិកណាម្នាក់ជាក់ជាមិនខាន ៕ កុសល (ប្រភព៖ អលខេប៉ប)

Taeyeon ក្រុម Girls’ Generation ផ្ទុះ​កំហឹង​ជាមួយ​អ្នក​លួច​ចូលក្នុង​គណនី Instagram របស់​នាង​
Taeyeon ក្រុម Girls’ Generation ផ្ទុះ​កំហឹង​ជាមួយ​អ្នក​លួច​ចូលក្នុង​គណនី Instagram របស់​នាង​
Taeyeon ក្រុម Girls’ Generation ផ្ទុះ​កំហឹង​ជាមួយ​អ្នក​លួច​ចូលក្នុង​គណនី Instagram របស់​នាង​
Taeyeon ក្រុម Girls’ Generation ផ្ទុះ​កំហឹង​ជាមួយ​អ្នក​លួច​ចូលក្នុង​គណនី Instagram របស់​នាង​
Taeyeon ក្រុម Girls’ Generation ផ្ទុះ​កំហឹង​ជាមួយ​អ្នក​លួច​ចូលក្នុង​គណនី Instagram របស់​នាង​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត