Samsung Galaxy S7 អាច​នឹង​មាន​ចំណុច​មួយ​ដែល​អ្នក​ប្រើ​ប្រាស់ iPhone ចង់​បាន

ក្នុង​រយៈ​ពេល​ថ្មីៗ​នេះ​​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ទូរសព្ទ​ស៊េរី​របស់​ Samsung ដែល​ស្ថិត​ក្នុង​ត្រកូល S ។

ក្នុង​នោះ​ដែរ​លោក Evan Blass ដែល​ជា​អ្នក​យក​ព័ត៌មាន​របស់​ VentureBeat បាន​រាយការណ៍​ថា​ទូរសព្ទ​ Samsung Galaxy S7 ដែល​នឹង​មាន​វត្តមាន​ក្នុង​ពេល​ឆាប់​នោះ​នឹង​បំពាក់​នូវ​ថ្ម​ទំហំ​ធំ។ លោក​បាន​បន្ត​ថា​ S7 និង S7 Edge អាច​នឹង​មាន​ថ្ម​ទំហំ​ដល់​ទៅ 3000mAh និង​ 3600mAh ដែល​កាល​ពី​ S6 និង​ S6 Edge មាន​ថាមពល​ថ្ម​ត្រឹម​តែ 2550mAh និង​ 2600mAh តែ​ប៉ុណ្ណោះ។

ងាក​ទៅ​មើល​អ្នក​គាំទ្រ​ iPhone ឯណោះ​វិញ​តែង​តែ​រអ៊ូ​អំពី​ថាមពល​ថ្ម​របស់​វា​សូម្បី​​តែ​ស៊េរី​ថ្មី iPhone 6 និង 6S ។ ពួក​គេ​តែង​តែ​សង្ឃឹម​ថា​ Apple អាច​នឹង​បង្កើន​នូវ​ថាមពល​ថ្ម​របស់​ iPhone ស៊េរី​ក្រោយ​ឲ្យ​កាន់​តែ​ធំ​ជាង​មុន​៕

ប្រែ​សម្រួល ៖ ជលស័យ
ឯកសារយោង ៖


  • Samsung Galaxy S7 អាច​នឹង​មាន​ចំណុច​មួយ​ដែល​អ្នក​ប្រើ​ប្រាស់ iPhone ចង់​បាន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:វីដេអូ
Tags: