ពលរដ្ឋ​ចំនួន​៥​ភូមិ​ក្នុង​ខណ្ឌ​ដង្កោ​តវ៉ា​ប្រឆាំង​សកម្មភាព​ចាក់​ដី​លប់​បឹង​ក្នុង​ភូមិ​ព្រែកថ្លឹង

ពលរដ្ឋ​ចំនួន​៥​ភូមិ ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នាំ​គ្នា​តវ៉ា​ប្រឆាំង​សកម្មភាព​ចាក់​ដី​លប់​បឹង​ក្នុង​ភូមិ​ព្រែកថ្លឹង នៅ​ថ្ងៃ​ទី​១២ ឧសភា ដោយ​ពលរដ្ឋ ដែល​អះអាង​ថា​បាន​ទិញ​ដី​នោះ។

អ្នកភូមិ​ទាមទារ​អោយ​រក្សា​ដី​តំបន់​នោះ​ជា​សម្បត្តិ​រដ្ឋ​ ដើម្បី​ទុក​អោយ​អ្នក​ភូមិ​បាន​អាស្រ័យ​ផល​តទៅ​ទៀត។ បើ​ទោះ​ជា​យ៉ាងណា​តែ​ភាគី​ម្ខាង​ដែល​បាន​ឈូសឆាយ​លុប​ដី​បឹង​នោះ​អះអាង​ថា គេ​បាន​ទិញ​ដី​នោះ​ដោយ​ត្រឹមត្រូវ​តាម​ច្បាប់។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង​នៅ​យប់​នេះ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។